បញ្ជី​ឈ្មោះ​​បឋម​​ក្រុម Cambodian All Stars ​​ទាំង​៣០​នាក់​ចេញ​ហើយ​

បញ្ជី​ឈ្មោះ​​បឋម​​ក្រុម Cambodian All Stars ​​ទាំង​៣០​នាក់​ចេញ​ហើយ​

​បញ្ជី​ឈ្មោះ​​​បឋម​​ក្រុមកីឡាករ​ Cambodian All Stars ​ទាំង​៣០​នាក់​ ជ្រើស​រើស​ដោយ​​លោក ប្រាក់ សុវណ្ណារ៉ា​ បាន​ចេញ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​​​ប្រាកដ​១០០%ឡើយ​  សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ជើង​ឯក និង​ជើង​ឯក​រង​នៃ​​​លីក​កំពូល​ថៃ ​ខែ​មករា​ ​ឆ្នាំ​២០១៦ ។

 បញ្ជី​ឈ្មោះ​​បឋម​​ក្រុម Cambodian All Stars ​​ទាំង​៣០​នាក់​ចេញ​ហើយ​លោក ប្រាក់ សុវណ្ណារ៉ា​

 

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ប្រាក់ សុវណ្ណារ៉ា ​​មុន​នេះ​បន្តិច​ថា ​កីឡាករ​ទាំង​៣០ ដែល​ជ្រើស​រើស​ដោយ​លោក​ជា​គ្រូ​បង្វឹក​មិន​ទាន់​ប្រាកដ​១០០ ​%​ឡើយ។ ​ការ​ជ្រើស​រើស​ជា​លើក​ទី​មួយ​អាច​ នឹង​មាន​ការ​ប្រែប្រួល​​​ចំពោះ​​កីឡាករ​បរទេស​​ដែល​​​មិន​ព្រម​បន្ត​​កុង​ត្រា​នៅ​ជា​មួយ​ក្លិប​​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចាកចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​សម្រាប់​រដូវ​កាល​ថ្មី។

 

​ខាង​ក្រោម​ជា​តារាង​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង៣០ នាក់​របស់​ក្រុម ​Cambodian All Stars ៖​​​​

ក្រុម​ Cambodian All Stars

.រ​

ឈ្មោះ​ ក្លិប​​ តួនាទី​​
១​ ស៊ូ យ៉ាទី​ បឹង​កេត​អង្គរ​ អ្នក​ចាំទី​
២​ ហុង ផេង​ បឹងកេត​អង្គរ​ ការពារ​
៣​ សុខ សុវណ្ណ​ បឹងកេត​អង្គរ​ ការពារ​
៤​ រស់ សំអឿន​ បឹងកេត​អង្គរ​ ការពារ​
៥​ Esoh Omogba បឹងកេត​អង្គរ​ បម្រើ​
៦​ Yuya Wada បឹងកេត​អង្គរ​ បម្រើ​
៧​ ឃួន ឡាបូរ៉ាវី​ បឹងកេត​អង្គរ​ ប្រយុទ្ធ​
៨​ Ajayi Gbenga Samuel បឹងកេត​អង្គរ​ ប្រយុទ្ធ​
៩​ ចាន់ វឌ្ឍនាកា​ បឹងកេត​អង្គរ​ ប្រយុទ្ធ​
១០​ Odion Adhony Obadin ភ្នំពេញ​ក្រោន​ ការពារ​
១១​ កែវ សុខផេង​ ភ្នំពេញ​ក្រោន​ ប្រយុទ្ធ​
១២​ Bisan George ភ្នំពេញ​ក្រោន​ ប្រយុទ្ធ​
១៣​ ធារី ចន្ថាប៊ីន​ ភ្នំពេញ​ក្រោន​ បម្រើ​
១៤​ Booysen Shane ភ្នំពេញ​ក្រោន​ ប្រយុទ្ធ​
១៥​ ស៊ុន សុវណ្ណរិទ្ធី​ ណាហ្គាវើល​ ការពារ​
១៦​ សំរិទ្ធ សីហា​ ណាហ្គាវើល​ អ្នក​ចាំទី​
១៧​ សុខ រិទ្ធី​ ណាហ្គាវើល​ ការពារ​
១៨​ Fukasawa Masahiro ណាហ្គាវើល​ បម្រើ​
១៩​ គួច សុកុម្ភៈ​ ណាហ្គាវើល​​ បម្រើ​
២០​ Tomohiro Masaki Cambodian Tiger ការពារ​
២១​ ហែម ស៊ីម៉ៃ​ Cambodian Tiger អ្នក​ចាំ​ទី​
២២​ ស៊ួង វិរៈ​ Cambodian Tiger ប្រយុទ្ធ​
២៣​ ស៊ើយ វិសាល​ ស្វាយរៀង​ ការពារ​
២៤​ ហួយ ផល្លីន​ ស្វាយរៀង​ បម្រើ​
២៥​ សំអឿន ពិដោរ​ ស្វាយរៀង​ បម្រើ​
២៦​ ប្រាក់ មុន្នីឧត្តម​ ស្វាយរៀង​ បម្រើ​​
២៧​ ទិត្យ ឌីណា​ ប៉ូលិស​ បម្រើ​
២៨​ សាយ ពិសិដ្ឋ​ ប៉ូលិស​ ការពារ​
២៩​ ឈិន ឈឿន​ ការពារ​ជាតិ​ បម្រើ​
៣០​ រៀម​ ស៊ួង​ គីរីវង់​សុខសែនជ័យ ការពារ​

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​