Man United, Liverpool, Chelsea ដណ្ដើម​គ្នា​ចង់​បាន Bojan

Man United, Liverpool, Chelsea ដណ្ដើម​គ្នា​ចង់​បាន Bojan

ក្លិប​ធំ៣នៅ Premier League មាន Manchester United, Liverpool និង Chelsea កំពុង​សម្លឹង​ចង់​បានខ្សែ​ប្រយុទ្ធ​របស់ Stoke City កីឡាករ Bojan krkic។

 

ការ​ត្រៀម​ប្រមាញ់​អតីត​យុវជន​របស់ Barcelona ត្រូវ​គេ​មើល​ឃើញ​ថាដោយសារ​​ក្លិប​ចាយ​លុយ​ច្រើន​ទាំង​នោះ កំពុង​ជួប​បញ្ហា​ខ្សែប្រយុទ្ធ​ដូច​ៗ​គ្នា​នៅ​រដូវកាល​ថ្មី។ Bojan បាន​ស៊ុត​បញ្ចូល​ទី​បាន ៣គ្រាប់​ហើយ​នៅ Premier League រដូវកាល​នេះ បើ​ទោះ​ជា​រាំង​ស្ទះ​ដោយ​សារបញ្ហា​របួស​ត្រូវ​អវត្ត​មាន​ជា​ច្រើន​ប្រកួតក៏​ដោយ ។

 

Man United, Liverpool, Chelsea ដណ្ដើម​គ្នា​ចង់​បាន Bojan

Bojan (លេខ២៧)

 

បើ​សិន​ជា​មាន​ការ​លក់ Bojan មែន​នោះ ​តម្លៃ​ខ្លួន​របស់​គេ​អាច​ដល់ ១៥លានផោន ខណៈ​កាលពីឆ្នាំ​២០១៤ លោក Mark Hughes ចំណាយ​ត្រឹម ១,៨លាន​ផោន​ប៉ុណ្ណោះ​ លើ​កុងត្រា​រយៈ​ពេល ៤ឆ្នាំ​របស់ កីឡាករ​វ័យ​២៥ឆ្នាំ។

 

Bojan krkic ធ្លាប់​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​យុវជន​ដ៏​មាន​ទេព​កោសល្យ។ ក្នុង​រយៈពេល​៩ឆ្នាំ ក្នុង​ការ​ប្រឡូក​លើវិស័យ​បាល់ទាត់ រូប​គេ​បាន​ត្រាច់ចរលេង​ឲ្យ​ក្លិប​ជា​ច្រើន​ក្រោយ​ចាក​ចេញ​ពី Barcelona រួម​មាន Roma, AC Milan, Ajax និង​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ Stoke City៕

 

ចុចអាន៖ Man Utd ត្រៀម​ចាយ​លុយ​បន្ថែម​ដើម្បី​ទិញ​ Lukaku

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun