រឿងដ៏អាថ៌កំបាំង! ប្រទះឃើញ ស៊ុតអេលាន នៅលើបឹង កក ? (មានវីដេអូ)

អាមេរិក៖ វត្ថុដ៏ចម្លែក ដែលបង្ហាញឡើងនៅក្នុងវីដេអូខ្លីមួយ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នាំគ្នាចែកចាយ គ្រប់ៗគ្នា និងធ្វើការប៉ាន់ស្មាន ទៅតាមគំនិតរបស់ខ្លួន។

ងាកមកមើលក្នុងវីដេអូ នោះប្រិយមិត្ដនឹង ឃើញមិត្ដភិក្ដ២នាក់ នាំគ្នាទាល់ប្រាជ្ញា គិតមិនយល់ ក្រោយពី ប្រទះឃើញ វត្ថុដ៏ធំសម្បើមមួយ ដែលលេចឡើងនៅលើបឹង កក មួយនៅក្នុងរដ្ឋ Utah តែចុងក្រោយ ពួកគេជឿជាក់ថា នេះជា ស៊ុតអេលាន។ នៅក្នុងនោះ ពួកគេបានយកដៃ ទៅស្ទាបរបស់នោះ និងនិយាយថា វា មានសភាពទន់ និងរអិល។ អ្វីដែលចម្លែកនោះ វត្ថុដ៏ធំនេះ គឺមានរូបរាង រង្វង់មូលដ៏ល្អឥតខ្ចោះ និងមានរន្ធតូចៗ ផ្ទុកទៅដោយសារធាតុ រអិលទាំងនោះ។

យ៉ាងណាមិញ វីដេអូបានបង្ហោះចូលទៅក្នុងយូធូបដោយឈ្មោះ Jason Nilson និងមានការទាក់ទាញ ពីអ្នកទស្សនាជាខ្លាំង ហើយពួកគេ បាននាំគ្នា បញ្ចេញមតិប្លែកៗពីគ្នា ដូចជាអ្នកខ្លះយល់ថា ទាំងនេះ កើតឡើងដោយសារតែ កាហ្វេ ដែលគ្រាន់តែចាក់ពង្រាយ កាហ្វេពីលើនោះ និងដោយសារតែ ប្រតិកម្មរបស់ទឹកកក ទើបបណ្ដាលឲ្យមានរូបរាងបែបនេះ ខណៈដែលរបស់រអិលនោះ គឺជា latte។

ចុះសម្រាប់ប្រិយមិត្ដ យល់យ៉ាងណាដែរ? សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖

រឿងដ៏អាថ៌កំបាំង! ប្រទះឃើញ ស៊ុតអេលាន នៅលើបឹង កក ? (មានវីដេអូ)
រឿងដ៏អាថ៌កំបាំង! ប្រទះឃើញ ស៊ុតអេលាន នៅលើបឹង កក ? (មានវីដេអូ)
រឿងដ៏អាថ៌កំបាំង! ប្រទះឃើញ ស៊ុតអេលាន នៅលើបឹង កក ? (មានវីដេអូ)

ប្រភពពី​

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត