ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)

ចិន៖ ក្មេងប្រុសតូចម្នាក់ កើតមានជំងឺចម្លែកម្យ៉ាង គឺខ្លួនរបស់គេមានប្រជ្រុយដុះរោម ស្ទើរពាសពេញខ្លួន។

ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)

ក្មេងប្រុសមិនស្គាល់ឈ្មោះ អាយុ១ឆ្នាំ មកពីក្រុង Leshan ខេត្ត Sichuan ភាគនិរតីប្រទេសចិន កើតមានជម្ញឺចម្លែកម្យ៉ាង ដុះប្រជុយមានរោមពណ៌ខ្មៅជាច្រើន ហើយវាកាន់តែរីករាលដាលច្រើនឡើងៗ ស្ទើរពាសពេញរាង្គកាយ។

ក្មេងប្រុសអភ័ព្វខាងលើ មានឪពុកឈ្មោះ Zhang Daojiang ជាកម្មករសំណង់ និងម្តាយជាបុគ្គលិកបំរើការក្នុងភោជនីយដ្ឋានតូចមួយ ដែលពួកគាត់បានរៀបការ កាលពីឆ្នាំ២០១៤។ មិនយូរក្រោយមក ពួកគាត់ក៏បង្កើតបានកូនប្រុសម្នាក់ ដែលនៅក្រោយពេល សម្រាលគេចេញមកភ្លាម ពួកគាត់សង្កេតថានៅលើផ្ទៃមុខ ក ដៃ ខ្នង និងក្លែបគូថ របស់គេមានប្រជ្រុយដុះរោម ជាច្រើនកន្លែង ហើយវាក៏កាន់តែដុះច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ តែម្តង។

គ្រូពេទ្យម្នាក់ឈ្មោះ Zhing Yi នៅឯមន្ទីរពេទ្យក្រុង Leshan បានប្រាប់ឲ្យដឹងថា កូនប្រុសរបស់ពួកគាត់ គឺមានជម្ងឺស្បែកពីកំណើត។ វាជាជម្ញឺចម្លែកម្យ៉ាង ដែលឱកាសជម្ងឺអាចកើតមាន លើកុមារម្នាក់ក្នុងចំណោម កុមារ២លាននាក់។ គ្រូពេទ្យបានប្រាប់ឲ្យដឹងទៀតថា ជម្ងឺនេះអាចវិវត្តន៍ទៅជារោគមហារីកបាន ដូច្នេះគេត្រូវតែទទួលការព្យាបាលភ្លាមៗ ទើបមានសង្ឃឹមនឹងព្យាបាលជាសះស្បើយ ប៉ុន្តែត្រូវចំណាយពេល យ៉ាងហោចណាស់ក៏៣ឆ្នាំដែរ។

ចំពោះថ្លៃព្យាបាលវិញ រហូតដល់១លានយ័ន (ប្រហែលនឹង ១៥មុឺនដុល្លារអាមេរិក) ឯណោះ ពួកគាត់មិនអាចរ៉ាប់រងវាបាននោះទេ។ ពួកគាត់ក៏ធ្លាប់មានគម្រោងយក កូនរបស់ខ្លួនទៅដាក់នៅមជ្ឍមណ្ឌលកុមារកំព្រាផងដែរ តែដោយសារតែសាច់ញាតិ្តម្នាក់ បានជួយចេញថ្លៃព្យាបាលខ្លះ ទើបគម្រោងនោះមិនបានសម្រេច។ ដោយឃើញដូចនេះអ្នកភូមិជិតខាងខ្លះ បានប្រមែលប្រមូល និងបង្កើតមូលនិធិដើម្បីជួយដែរ ប៉ុន្តែគេមិនប្រាកដថា វាអាចទប់ទល់នឹងថ្លៃព្យាបាល រយៈពេល៣ឆ្នាំនោះឬអត់ទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)
ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)
ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)
ក្មេងប្រុសកើតជម្ញឺចម្លែក ដុះរោមច្រើនឡើងៗ មិនឈប់ឈរ ស្ទើរពេញរាង្គកាយ (មានវីដេអូ)

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត