​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ


​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ

​​ការ​សិក្សា​ស្រាវ​ជ្រាវ​​ថ្មី​មួយ​របស់​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាមេរិក New England Centenarian Study ​បាន​​សិក្សា​​​​ទៅលើ​មនុស្ស​ចាស់​​ចាប់​តាំង​ពី​ឆ្នាំ១៩៩៥​មក ដោយ​បាន​​ព្យាយាម​​​រក​មូល​ហេតុ ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​រស់​នៅ​ដល់​​​យូរ​ឆ្នាំ។

 

​ខាង​ក្រោម​នេះ​​​​ជា​សញ្ញា ក៏​ដូច​ជាមូល​ហេតុ​ ដែល​​បញ្ជាក់​ថា​មនុស្ស​ទាំង​នោះ​រស់​​​នៅ​ដល់ ឬ​លើស​ ១០០ឆ្នាំ៖

 

១. ​​អ្នក​រស់​នៅ​​ដល់​​អាយុ​ ១០០ឆ្នាំ ​ពូកែ​ដោះ​ស្រាយ​​បញ្ហា​ស្ត្រេស

​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា អ្នក​អាយុ​លើស​ពី ១០០ឆ្នាំ ​មាន​សមត្ថភាព ​និង​​ដោះ​ស្រាយ​​ភាព​ស្ត្រេស​ បាន​ប្រសើរ​ជាង​មនុស្ស​ទូទៅ។

 

​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ

 

២. ​ពួកគេ​តែង​តែ​មិន​មែន​ជា​មនុស្ស​ធាត់
​​​ទាំង​បុរស​ ទាំង​ស្ត្រី​​អាយុ ១០០ ឬ​លើស​នេះ​ ភាគ​ច្រើន​ជា​មនុស្ស​ស្គម​ ស្ដើង មិនមែន​ជា​មនុស្ស​ធាត់​លើស​ទម្ងន់​នោះ​ឡើយ។

 

​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ
 

៣. ​មិន​​ជក់​បារី
​តាម​ការ​ស្រាវ​ជ្រាវ និង​សាកសួរ​ផ្ទាល់ ​ពួកគាត់​មិន​​ធ្លាប់​ជក់​បារី​ឡើយ។

 

​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ

 

៤. ​នៅ​ចងចាំ​បាន​ច្រើន​
​​ស្ត្រី ឬ​បុរស​ទាំង​នោះ ​មាន​ស្មារតី ​​និង​​សមត្ថភាព​គិត​ មិន​សូវ​ប្រែ​ប្រួល​ខ្លាំង ពោល​គឺ​មិន​វង្វេងវង្វាន់។​

 

​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ

 

៥. ​ស្ត្រី​​អាយុ​លើស​ពី ១០០​ឆ្នាំ ​ជា​មនុស្ស​ស្រី​ដែល​អាច​បង្កើត និង​មើល​ថែ​កូន​នៅ​អាយុ​ចំណាស់​ (លើស​៤០ឆ្នាំ)
​ស្ត្រី​ដែល​​មាន​កូន​​នៅ​អាយុ​លើស​ពី៤០​ឆ្នាំ ​មាន​អត្រា​​​រស់​នៅ​ដល់​អាយុ​១០០ឆ្នាំ ៤ដង​​លើស​មនុស្ស​ស្រ្ដី​ដែល​មិន​មាន​កូន​នៅ​អាយុ​នេះ។ ​​អ្នក​ជំនាញ​​ខាង​លើ​ជឿ​ថា ​សមត្ថភាព​​​អាច​បង្កើត​កូន​បាន​​នៅ​អាយុ​​ស្របាល​នេះ ​បាន​បង្ហាញ​​យ៉ាង​ច្បាស់​ថា ភាព​ចាស់​ជរា​របស់​​ពួកគាត់​​​វិវត្ត​ទៅ​មុខ​យឺត​ៗ​បំផុត៕

 

​សញ្ញា៥​​យ៉ាង ​បញ្ជាក់​ថា​អ្នក​នឹង​រស់​ដល់​អាយុ​​១០០ឆ្នាំ

 

ចុចអាន៖ ព្រឹក​ឡើង​ញ៉ាំ​ទឹកដោះគោ ​ជួយ​សម្រក​ទម្ងន់ ​និង​​​​អាយុ​វែង

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ metro