សហរដ្ឋអាមេរិក​​ដំឡើង​អត្រា​ការ​ប្រាក់​លើក​ដំបូង​ ក្រោយ​​អត្រា​ក្បែរ​សូន្យ​រយៈ​ពេល៧​​ឆ្នាំ ​

សហរដ្ឋអាមេរិក​​ដំឡើង​អត្រា​ការ​ប្រាក់​លើក​ដំបូង​ ក្រោយ​​អត្រា​ក្បែរ​សូន្យ​រយៈ​ពេល៧​​ឆ្នាំ ​

ធនាគារ​កណ្ដាល​អាមេរិក ឬហៅឲ្យខ្លីថា​ US Fed ​​ថ្មី​ៗ​នេះ​បាន​បង្កើន​អត្រា​ការ​ប្រាក់​ចំនួន​​ ០,២៥ ភាគ​រយ​ ហើយ​នេះ​ជា​ការ​​ដំឡើង​​​អត្រា​ការ​ប្រាក់​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦​ មក។

 

សហរដ្ឋអាមេរិក​​ដំឡើង​អត្រា​ការ​ប្រាក់​លើក​ដំបូង​ ក្រោយ​​អត្រា​ក្បែរ​សូន្យ​រយៈ​ពេល៧​​ឆ្នាំ ​
 

អ្នក​បង្កើត​គោល​នយោបាយ​ បាន​បោះ​ឆ្នោត​សម្រេច​ចំពោះ​អត្រា​ការ​ប្រាក់​​របស់​ធនាគារ​កណ្ដាល​អាមេរិក​​ គឺ​ ​ចន្លោះ​ចាប់​ពី​ ០,២៥ភាគ​រយ ដល់​​​ ០,៥០ ភាគ​រយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ ចំពោះដំណើរ​ការ​​​​​​​នៃ​ការ​ផ្លាស់​ប្ដូរ​​អត្រា​ការ​​ប្រាក់​​​របស់​ធនាគារ​កណ្ដាល​អាមេរិក​នោះ គឺ​ជា​ការ​ផ្ដល់​លទ្ធភាព​ឲ្យ​​ខ្ចី​​​រយៈ​ខ្លី​ ដូច​ជា​ការ​​ឲ្យ​ខ្ចី​រយៈ​ពេល​​មួយ​យប់ជា​ដើម​​។

 

តែ​ដោយ​ឡែក​ចំពោះ​ការ​បង្កើន​អត្រា​ការ​ប្រាក់​នេះ​ នឹង​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​​​ប្រទេស​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍ​ ស្រប​ពេល​ដែល​​​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​​​នៅ​ពេល​អត្រា​ការ​ប្រាក់​ឡើង​​ខ្ពស់​នៅ​អាមេរិក ​​​គឺ​​ធ្វើ​ឲ្យ​លុយ​ដុល្លារ​​​រឹង​មាំ (ឡើង​ថ្លៃ) ដែល​​អាច​ជា​បញ្ហា​សម្រាប់​ការ​ខ្ចី​​លុយ​ដុល្លារ ពី​សំណាក់​ប្រទេស​មួយ​​ចំនួន ឬ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ចង់​ខ្ចី។

 

ប្រធាន​ធនាគារ​​កណ្ដាល​អាមេរិក អ្នក​ស្រី Janet Yellen បាន​លើក​ឡើង​​ក្នុង​​សន្និសីទ​បន្ទាប់​ពី​ការ​ប្រកាស​សម្រេច​​ដំឡើង​ការ​ប្រាក់​ថា៖ “វា​ជា​រយៈ​ពេល​យូរ​មក​ហើយ​​តាំង​ពី​ធនាគារ​កណ្ដាល​បាន​បង្កើន​ការ​ប្រាក់ វា​ជា​ការ​ប្រុង​ប្រយ័ត្ន​ដើម្បី​ពិនិត្យ​មើល​លើ​​ផល​ប៉ះ​ពាល់​​លើ​ស្ថានភាព​ហិរញ្ញវត្ថុ និង​ការ​ចំណាយ​​លើ​សេដ្ឋកិច្ច​។ វា​ដល់​ពេល​ដែល​ពួក​យើង​ត្រូវ​ធ្វើ​វា”។​

 

​រំលឹក​ផង​ដែរ​ថា ​​​អត្រា​​ការ​ប្រាក់​របស់​​ធនាគារ​​កណ្ដាល​របស់​​អាមេរិក​​ ធ្លាប់​ស្ថិត​នៅ​អត្រា​ក្បែរ​សូន្យ​អស់​រយៈ​ពេល​ ៧​ឆ្នាំ​ ដែល​​នេះ​ជា​បញ្ហា​សេដ្ឋកិច្ច​មួយ​របស់​សហរដ្ឋអាមេរិក៕

សហរដ្ឋអាមេរិក​​ដំឡើង​អត្រា​ការ​ប្រាក់​លើក​ដំបូង​ ក្រោយ​​អត្រា​ក្បែរ​សូន្យ​រយៈ​ពេល៧​​ឆ្នាំ ​
 

ចុចអាន៖ មហាសេដ្ឋី​​​​កំពូលៗ​ ​ខាត​​ខ្ទង់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ដោយ​សារ​​វិបត្តិ​សេដ្ឋកិច្ច​នៅ​ចិន​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ marketwatch, BBC​