ចង់​មើល​កុន សាក​វិ​ធី​នេះ​ទោះ​អង្គុយ​មួយ​កន្លែង​ក៏​អាច​បាន​សំបុត្រ​កុន​ដែរ​

ចង់​មើល​កុន សាក​វិ​ធី​នេះ​ទោះ​អង្គុយ​មួយ​កន្លែង​ក៏​អាច​បាន​សំបុត្រ​កុន​ដែរ​

ពី​ពេល​នេះ​ចង់​មើល​កុន លែង​ជា​ការ​លំបាក​ទៀត​ហើយ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​មក​ទិញ​សំបុត្រ​ផ្ទាល់​ពី​រោង​កុន​ទៀត​ទេ រោង​ភាព​យន្ត​លំដាប់​អន្តរជាតិ Major Cineplex by Cellcard បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន WING បង្កើត​សេវាកម្ម​ទិញ​សំបុត្រ​កុន​តាម Online ដែល​អាច​ជួយ​សម្រួល​ទោះ​អ្នក​រវល់​យ៉ាង​ណា​ឬ​នៅ​មួយ​កន្លែង​ក៏​អាច​មាន​សំបុត្រ​កុន​បាន​ដែរ។

 

 

 
លោក ឆន រង្សី ប្រធាន​ផ្នែក​ទី​ផ្សារ​រោង​ភាព​យន្ត Major Cineplex by Cellcard បាន​ប្រាប់​ថា សេវាកម្ម​ថ្មី​នេះ​គឺ​ផ្ដល់​ភាព​ងាយ​ស្រួល សម្រាប់​អតិថិជន​ដែល​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​មក​ទិញ​ដោយ​ផ្ទាល់​នៅ​រោង​ភាព​យន្ត​ទាន់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ www. Majorcineplex.com.kh ឬ Mobile Application ( Major KH) រួច​ធ្វើ​ការ​បញ្ជា​ទិញ​តាម​ការ​ណែ​នាំ​ងាយ​ៗ ដោយ​បង់​ប្រាក់​តាម​រយៈWING និងCellcard Rewards។ នេះ​ជា​សេរីភាព​មួយ​ដែល​អតិថិជន​អាច​ជ្រើស​រឿង​ដែល​ខ្លួន​ចង់​មើល​ដោយ​ខ្លួន​ឯង កន្លែង​អង្គុយ ម៉ោង និង​ប្រភេទ​រឿង​ដែល​ពុំ​ចាំ​បាច់​ចំណាយ​ពេល​វេលា​ឈរ​រង់​ចាំ​ដូច​លើក​មុន​ទៀត​ឡើយ។​

 

លោក ​ឈុន វឌ្ឍនៈ​ភក្កី នាយក​អាជីវកម្ម​សហគ្រាស​នៃ​ធនាគារ​ឯក​ទេស​ WING បាន​បញ្ជាក់​ថា សេវាកម្ម​ថ្មី​នេះ តាម​ពិត​បាន​ដាក់​ដំណើរការ​ជាង​៣​ខែ​រួច​មក​ហើយ ប៉ុន្តែ​ពុំ​ទាន់​បាន​សម្ពោធ​ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ​មិន​មាន​ការ​គិត​លុយ​បន្ថែម​ពី​លើ​ទេ ដូច​នេះ​លោក​អ្នក​គ្រាន់​តែ​ចំណាយ​តែ​ថ្លៃ​សំបុត្រ​កុន​ប៉ុណ្ណោះ។

 

 

ចង់​មើល​កុន សាក​វិ​ធី​នេះ​ទោះ​អង្គុយ​មួយ​កន្លែង​ក៏​អាច​បាន​សំបុត្រ​កុន​ដែរ​

លោក ឆាន រង្សី (ឆ្វេង) និងលោក ​ឈុន វឌ្ឍនៈ​ភក្តី (ស្តាំ)

 

ក្រៅ​ពី​នេះ អតិថិជន​ដែល​ទិញ​សំបុត្រ​កុន​មួយ​សន្លឹក​តាម​រយៈonline ចាប់​ពី​ថ្ងៃ១៧ ដល់​១៩ ខែ​ធ្នូ ២០១៥ នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​កំប៉ុង​ភ្លាម​ៗ​ផង​ដែរ៕

 

 

 

សូមអាន    តោះ!​ជជែក​គ្នា​ប្រិយមិត្ត​ណា​ខ្លះ​ធ្លាប់​​បើក​កម្មវិធី​លើ Android ​ចេះ​តែ​រលត់​

 

 

អត្ថបទ៖ លឹម​ សុ​នា