​របៀប​ធ្វើ​ឆា​ក្តៅសាច់​មាន់​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់

​គ្រឿង​ផ្សំ​៖​​សាច់​មាន់​ ៣០០ ​ក្រាម​​គល់​ស្លឹក​គ្រៃ ១ ​ដើម​​ស្លឹក​ក្រូច​សើច ​៣​ សន្លឹ​ក​ម្ទេស​ដៃ​នាង ​៣ ​ផ្លែ​​គល់​ខ្ទឹម​ ៣ ​ដើ​ម​​ខ្ទឹម​សរ​​ ២ កំពឹ​ស​​ជីម្រះ​ព្រៅ ​១ ដើម​​គ្រឿង​ផ្សំ​រស​ជា​តិ​៖​
​របៀប​ធ្វើ​ឆា​ក្តៅសាច់​មាន់​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់
ទឹកប៉ាវហ៊ឺ ​១/២ ​ស្លាប​ព្រា​កាហ្វេ​​ម្សៅស៊ុប​មាន់ ​១/២ ​ស្លាប​ព្រាកាហ្វេ​ស្កសរ ​១/២ ​ស្លាប​ព្រាកាហ្វេ​​ទឹកត្រី ​១ ស្លាប​ព្រាកាហ្វេ​​ប្រេងឆា ១ ​ស្លា​បព្រាបាយវិធី​ធ្វើ​៖ ​
​យក​មាន់​ពន្លះ​យក​ឆ្អឹង​ចេញ កាត់​ជា​ដុំៗ​ប៉ុន​មេ​ដៃ​ប្រឡាក់​​គ្រឿង ម្សៅ​ស៊ុប​យក​ទៅ​បំពង​ខ្លាញ់​ឱ្យ​ស្រពាប់​​បន្តិច​។​​គល់​ស្លឹកគ្រៃ ​ម្ទេស​ដៃ​នាងហាន់​បញ្ឆិត ​ស្លឹកក្រូចសើច​ហាន់​ឲ្យ​ល្អិត​ ដើម​ខ្ទឹម​កាត់​កង់ៗ ​ជី ​និង​ម្រះ​ព្រៅ បេះយកតែស្លឹក​។ ​យក​​ខ្ទះចាក់ខ្លាញ់ឲ្យ​ក្តៅ ដាក់​បំពងខ្ទឹម​ឲ្យ​ឈ្ងុយ ​ឆាគ​ល់ស្លឹក​គ្រៃ ​ស្លឹកក្រូចសើច ​និង​ម្ទេស ​ទើប​ចាក់​សាច់​មាន់​ចូល​បន្ទាប់​មកប​ង់​គ្រឿង ស្កសរ ទឹក​ត្រី ​​ប្រេង​ខ្យង​ឆាត្រ​លប់​ចុះ​ត្រលប់​ឡើង​ឲ្យ​ស្ងួត​ទើប​ដាក់ ​ជី ម្រះព្រៅ ​គល់​ខ្ទឹមចូល​ជា​ការ​ស្រេច។
រ​បៀប​រៀប​ដាក់​ចាន​៖​ ​យក​ចាន​រាង​ពងក្រពើ ​រៀបសាឡាដដាក់ពីក្រោម ​ត្រសក់ជុំ​វិញ​ដាក់​សាច់​មាន់​ឆា​ចំ​កណ្តាល​លម្អ​ដោយ​ផ្កាម្ទេស​៕ ​
អត្ថបទ៖ ដេវីដ