ជម្លោះ​វាយ​គ្នា​ទាំង​កណ្តាលយប់ ព្រោះ​ដណ្តើម​ភ្ញៀវ​ចូល​ខារ៉ាអូខេ

ភ្នំពេញ​៖ ហាង ​Karaoke​ ពីរ​កន្លែង​ មួយកន្លែង​ឈ្មោះ សប្បាយ​រាត្រី​ និង​ មួយកន្លែង​ទៀត​ឈ្មោះ​ ស្កា​យ​ស្តារ បាន​បង្កហិង្សា​ដាក់គ្នា​ ផ្អើល​ដល់​សមត្ថកិច្ច​ទាំង​កណ្តាលយប់​ចុះមក​អន្តរាគមន៍ ។ ហេតុការណ៍គ្នា​វាយតប់​គ្នានេះ​កើតឡើង​កាលពី​វេលា​ម៉ោង ​១២ ​និង​២០​ នាទី​ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៥ តាមផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

ជម្លោះ​វាយ​គ្នា​ទាំង​កណ្តាលយប់ ព្រោះ​ដណ្តើម​ភ្ញៀវ​ចូល​ខារ៉ាអូខេ
​ដោយ​ហាង​នៅ​ម្តុំ​នោះ​តែងតែបាន​បង្កភាព​អនាធិបតេយ្យ​ស្ទើរតែ​រៀងរាល់​យប់​នៅតាម​ដងផ្លូវ​មួយ​នេះ​តែ​ពុំដែល​មាន​ខាង​អាជ្ញា​ធរ​របស់​ខណ្ឌ​ពោធិ​សែន​ជ័យ​ចុះមក​មើល​នោះទេ ​រហូតមកទល់​យប់​នេះ​ហាង karaoke​ទាំងពីរ​ដែល​នៅជាប់​គ្នា​នេះ​បង្ក​ឱ្យមាន​ការ​វាយតប់​គ្នា​ បណ្តាលអោយ​ប្អូនប្រុស​ខាង​ហាង​ស្កា​យ​ស្តារ​រងរបួស​ដោយសារ​ខាង​ហាង karaoke សប្បាយ​រាត្រី​គប់​មួយ​ឈើ​ជ្រុង​ត្រូវ​ត្រង់​ក្បាល​ ។

ជម្លោះ​វាយ​គ្នា​ទាំង​កណ្តាលយប់ ព្រោះ​ដណ្តើម​ភ្ញៀវ​ចូល​ខារ៉ាអូខេ

ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មួយ​នេះ​សូម​សំណូមពរ​ដល់​អាជ្ញា​រធរ​មេត្តា​ចុះ​មើល​ផង​ពីព្រោះ ហាង​ទាំងនោះតែងតែ​បង្ក​ភាពអនាធិបតេយ្យ​រាល់​យប់​ ដោយសារ​ការរត់​ហៅ​ម៉ូយ​ពាសពេញ​ផ្លូវ​ហើយ​ពេលខ្លះ​បង្ក​ជា​គ្រោះថ្នាក់​ចរាចរ​ណ៍ថែមទៀត ​ដោយសារតែ​ពួក​ហៅម៉ូយ​ទាំងនេះ​រត់​ប្រសេចប្រសាច​ពេញ​ផ្លូវ​ មិនមាន​របៀបរៀបរយ​នោះទេ​ ។

ជម្លោះ​វាយ​គ្នា​ទាំង​កណ្តាលយប់ ព្រោះ​ដណ្តើម​ភ្ញៀវ​ចូល​ខារ៉ាអូខេ​ បើតាម​សំដី​សមត​កិច្ច​មូល​ដ្ធា​ន ១ ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ប្រាប់​អ្នក​សារ​ព័ត៌​មាន​យើង​ថា កន្លែង​ម្តុំ​នេះ​គី​សំបូរ​បំផុត​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​កន្លែង​នីមួយៗ​សុទ្ធ​តែមាន​ខ្នង​សមត្ថកិច្ច​សក្តិ​ធំៗ​កាង​អោយ​រៀងៗ​ខ្លួន​ទៀតផង ទើប​ពួកគាត់​ជា​មន្ត្រី​ប៉ូលីស តូចតាច​មិន​ហ៊ាន​ធ្វើ​អី​នឹង​គេ​ ។ ក្រោយពេល​កើតហេតុ ភាគី​ទាំង​ ២​ ហាង មិនបាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិប៉ូលីស​នោះទេ ពីព្រោះ​ពួកគេ​អាង​ខ្សែ និង​ ខ្នង​របស់​ពួកគេ​រៀងៗ​ខ្លួន ទុក​សងសឹក​គ្នា​ថ្ងៃក្រោយ​ទៀត​៕ (ប្រភព TV5)

ជម្លោះ​វាយ​គ្នា​ទាំង​កណ្តាលយប់ ព្រោះ​ដណ្តើម​ភ្ញៀវ​ចូល​ខារ៉ាអូខេ