រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

ខេត្តកណ្តាល​៖ យ៉ាងហោចណាស់​មាន​បុរស​ម្នាក់​បាន​ឆក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជនរងគ្រោះ​ទៅ​ដាក់​បង្កៃ​ស​ន្ទួ​ច​ត្រី​ ហើយបាន​ប៉ះ​ខ្សែលួស​ដែល​គេដាក់​ជុំវិញ​ដីស្រែ​មិនឱ្យសត្វ​កណ្តុរ​វា​ស៊ី​ស្រូវ​ហេតុការណ៍​នេះបាន​កើតឡើងកាលពីវេលា​ម៉ោង​ ២៣ យប់ ​ថ្ងៃទី​១៤​ ខែ​ឆ្នូ ឆ្នាំ ២០១៥ នៅ​ចំណុច​ទួល​ល្ង​អូ​ខ្វែង​ទាល់​ ភូមិ​ក្បាលជ្រោយ​ ឃុំឈើខ្មៅ ​ស្រុក​កោះ​ធំ​ ខេត្តកណ្តាល ​។

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

​​បើតាម​លោក​វរសេនីយ៍ត្រី​ ឈឿន​ ប៊ុន​ឆន​ អធិការនគរបាល​ស្រុក​បានឱ្យដឹងថា​ ជនរ​ង​គ្រោះ​មានឈ្មោះ​សេន​ ផល​ភេទ​ប្រុស​ អាយុ ​៤៧​ ឆ្នាំ​ មុខរបរ​កសិករ ​និង ​មាន​ប្រពន្ធ​ ព្រមទាំង កូន​ ៤​ នាក់ ​រស់នៅ​ភូមិ​ឃុំកើតហេតុ​ ចំពោះ​ជនសង្ស័យ​ជា​ម្ចាស់​ដីស្រែ​មានឈ្មោះ​ នេ​ត ថា​ ភេទ​ប្រុស​ អាយុ ​៤១​ ឆ្នាំ​ មុខរបរ​កសិករ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ ។

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

លោក​អធិការ​ស្រុកបានមានប្រសាសន៍​ថា​ នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​យក​អាគុយ​ ៧០ ​អំពែ​ ដាក់​ភ្ជា​ប់​នឹងក្បាល​អាគុយ​ជាប់​នឹងអាំង​វ​ទ័​រ ហើយ​បាន​រាយ​ខ្សែ​លួស​នៅ​ជុំវិញ​ដីស្រែ​ ដើម្បីកុំឱ្យ​សត្វ​កណ្តុរ​វា​ស៊ីស្រូវ​ ស្រាប់​តែជនរងគ្រោះ ​និងកូនប្រសារ​មានឈ្មោះ​ ធន ប៉េង​លី​ ភេទប្រុស​ អាយុ​២២ ​ឆ្នាំ ​បាន​ចេញទៅ​ដាក់​បង្កៃ​ស​ន្ទួ​ច​ត្រី ​រួច​បាន​ប៉ះ​ខ្សែ​លួស​ខាងលើ​បណ្តាល​ឱ្យជនរងគ្រោះឆក់​ស្លាប់​​ភ្លាមៗ​នៅ​កន្លែង​តែម្តង​ បន្ទាប់មក​កូនប្រសា​រក៏​រត់​ទៅ​ជួ​យស​ង្គោះ​ដែរ ​តែ​ជនរងគ្រោះ​បានបាត់បង់ជីវិតទៅហើយ​ ។

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

រាយ​ខ្សែលួស​ព័ទ្ធ​ដាក់​ជុំវិញ​ដីស្រែ ​ឆក់​​ស្លាប់​ម្នាក់​នៅ​ស្រុក​កោះធំ​

​លោក​អធិការបានបន្ត​ថា ​ក្រោយពី​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង ហើយសមត្ថកិច្ច​ប៉ុស្តិ៍​ក៍​ឃាត់ខ្លួន​ជនសង្ស័យ​មក​អធិការ​ស្រុក​កំពង់ដើម្បី​សួរនាំ​ ។​ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស​ស្រុក​ចុះទៅ​ធ្វើ​ការត្រួត​ពិនិត្យថា​ ជ​រងគ្រោះ​បាន​ស្លាប់​ដោយសា​ឆក់ខ្សែចរន្តអគ្គិសនីពិតមែន ​ហើយក៏ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ​ដោយឡែក​ជនសង្ស័យ​ក​សា​ង​សំណុំរឿង​បញ្ចូនទៅ​ស្នងការ​ខេត្តកណ្តាល​បន្ត​និតិ​វិធី​ច្បាប់​ ៕ (ប្រភព TV5)