ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង សម្រេច​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​

ភ្នំពេញ: លោក ខឿន ស៊ីណា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ខេត្តបាត់ដំបង និង​ជា​សមាជិក​
​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក​ម៉ម​សូណង់ដូ​។​

​ការចាកចេញ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្តបាត់ដំបង​នេះ គឺ​បាន​ធ្វើឡើង តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក អ៊ុក ស៊ុយ អតីត​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ លោក​អ៊ុក​ស៊ុយ ត្រូវបាន​សមាជ​គណបក្ស​សំបុក​ឃ្មុំ ជ្រើសតាំង​ជា អគ្គលេខាធិការ​គណបក្ស​សំបុក​ឃ្មុំ​៕​