សមាគម​គ្រូពេទ្យ​សម្តេច​តេ​ជោ ចុះ MOU ជាមួយ​មូលនិធិ​ពិភពលោក និង​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិ​ន​យោគ​កូរ៉េ​

ភ្នំពេញ: សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះ​អនុស្សរណៈ​យោគយល់​គ្នា MOU ជាមួយ​មូលនិធិ W-Foundation/ កម្ពុជា​(CSVFW) ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA) ដើម្បី​បង្កើន​វិសាលភាព​ដល់​សមាគម​ក្នុង​ការងារ​មនុស្សធម៌​ផ្នែក​សុខាភិបាល​។

ក្រោម​កិច្ចសហប្រតិបត្តិការ​កា​រងារ​មនុស្សធម៌​លើ​វិស័យ​សុខាភិបាល តាមរយៈ​ការចុះ​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​តាម​បណ្តា​ខេត្ត​នានា កន្លងមក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ជា​ផ្លូវការ រវាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជាមួយនិង​មូលនិធិ W-Foundation/ កម្ពុជា​(CSVFW) ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​កូរ៉េ (KOTRA) ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ  មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​(KOTRA) ក្រោម​អធិបតីភាព ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង លោក Jon Miho នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​(KOTRA) និង​មានការ​ចូលរួម​ពី​សំណាក់ ក្រុមការងារ​នៃ​ស្ថាប័ន​ទាំងពីរ​ផងដែរ​។​

​តាមរយៈ​ការចុះ​អនុស្សរណ​:​យោគយល់​គ្នា​នេះ ខាង KOTRA នឹង​បន្ត​សហការ​យ៉ាង​ជិតស្និត​បន្ថែមទៀត​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) តាមរយៈ Health Improvement Project(HPP) ដោយ​បញ្ជូន​ឡានក្រុង ដែលមាន​លទ្ធភាព​ធ្វើជា​មន្ទីរពិសោធន៍ ក្នុង​ការចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​ក្រីក្រ និង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​សមាគម ដើម្បី​បង្កើន​សមត្ថភាព​បច្ចេកទេស​ព្យាបាល​អោយ​កាន់តែ​ប្រសើរឡើង​។

​បន្ទាប់ពី​កម្មវិធី​ចុះ​MOU ភាគី​ខាង KOTRA បានផ្តល់​ឱសថ​ពី​ប្រទេស​កូរ៉េ​ចំនួន 44 កេស ដើម្បី​ចូលរួម​បន្ថែម​ជាមួយ​សកម្មភាព​មនុស្ស​ធម៌​របស់​សមាគម​។   

 លោក Jon Miho បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណ​:​យោគយល់​គ្នា​នេះ នឹង​បាន​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សុខមាលភាព ដល់​ប្រជាជន​ក្រីក្រ​តាមរយៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។​

លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កន្លងមក​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​សហការគ្នា​រួចហើយ​ក្នុងការ​ចូលរួម​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ​។

​លោក​បាន​បន្តថា​ការព្យាបាល​ទោះ​ទ្រង់ទ្រាយ​តូច ឬ​ធំ មិន​សំខាន់​ទេ តែ​សំខាន់ គឺ​សកម្មភាព​មនុស្សធម៌ ដែល​ចេញពី​ទឹកចិត្ត​។ ថ្ងៃនេះ យើង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ ដើម្បីអោយ​កិច្ចសហការ​របស់​យើង កាន់តែ​ប្រសើរឡើង​ថែមទៀត​។

​លោក Jon Miho និង​សហការី បាន​គាំទ្រ និង​ចូលរួម​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងការ​ចូលរួម​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការផ្តល់សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា និង​ពណ៌​សម្បុរ ជូន​ដល់​ប្រជាពលរដ្ឋ នាពេល​កន្លងមក និង​តទៅ​ថ្ងៃ​អនាគត​ទៀត​។​

សូមបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៥​នេះ សមាគម​គ្រូពេទ្យ​ស្ម័​គ​ចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ទូទៅ តាម​បណ្តា​ខេត្ត​ក្រុង​ទូ​ទាំ​ប្រទេស ចំនួន ៧៩ គោលដៅ និង​ព្យាបាល​ជំងឺ សរុប​ចំនួន ១២៣.៩២៦ នាក់​៕​