ស្លាប់​៣ របួសធ្ងន់​ស្រាល ២១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៦​ធ្នូ

ភ្នំពេញ: មនុស្ស​ចំនួន​៣​នាក់ បាន​ស្លាប់ (​ប្រុស​) អ្នករបួសធ្ងន់ ១១​នាក់ (​ស្រី ១​នាក់​) របួសស្រាល ១០​នាក់ (​ស្រី ១​នាក់​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥  នៅ​ទូទាំង ប្រទេស ចំនួន ១១​លើក​។ នេះ​បើ​យោងតាម របាយការណ៍ របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​តាម​របាយការណ៍​រប​ស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត សរុប ១៩​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ១១​គ្រឿង​, រថយន្ត​ធុន​តូច ៤​គ្រឿង​, រថយន្ត​ធុន​ធំ ២​គ្រឿង​, យាន​ផ្សងៗ ២​គ្រឿង និង​ថ្មើរជើង ១​នាក់​។​

​របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៦​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់ មាន ១៦​នាក់ (​យប់ ៤​នាក់​) ។​

​ក្នុងនោះ រថយន្ត​ដែល​ត្រូវបាន សមត្ថកិច្ច​ជំនាញ បាន​ផាកពិន័យ​សរុប ចំនួន ១.០៨៦ គ្រឿង (​រថយន្ត​ធំ ៤៤១​គ្រឿង​) ស្មើនឹង ១.០៨៦ ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៦៥១ គ្រឿង ស្មើនឹង ៦៥១ ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤៣៥​គ្រឿង ស្មើនឹង ៤៣៥​ករណី​។ ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ សរុប​ចំនួន ៩១៥​គ្រឿង ៕V​/S

ស្លាប់​៣ របួសធ្ងន់​ស្រាល ២១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៦​ធ្នូ

ស្លាប់​៣ របួសធ្ងន់​ស្រាល ២១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៦​ធ្នូ

ស្លាប់​៣ របួសធ្ងន់​ស្រាល ២១​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៦​ធ្នូ