សម្តេច​ហ៊ុនសែន​៖ វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា សបញ្ជាក់​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា

ភ្នំពេញ: ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកឡើងថា វត្តមាន​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៣៤ រូប ដឹកនាំ​ដោយ​លោក​កឹម​សុខា ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បាន​សបញ្ជាក់​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុនសែន បានលើកឡើង​ដូច្នេះ បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​ពហិការ ដែល​បាន​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​។ ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូលរួម​ប្រជុំ​រដ្ឋសភា​ឡើងវិញ​។​

​សម្តេច​តេ​ជោ ហ៊ុនសែន កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ លើក​ទី​៣ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន ទទួលបន្ទុក​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​​ចូលរួម​នៅក្នុង​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៥​។​

​សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​នេះ រដ្ឋសភា បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តីព្រាងច្បាប់​ចំនួន​បី ដោយ​សំឡេង ១០១ លើ​១០១ ដែលមាន​តំណាងរាស្ត្រ​មកពី​គណបក្សកាន់អំណាច​ចំនួន ៦៧​រូប និង តំណាងរាស្ត្រ​មកពី​បក្ស​សង្គ្រោះ​ជាតិ ចំនួន ៣៤​រូប ក្នុងនោះ ក៏មាន​វត្តមាន លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផងដែរ​។

​សម្តេច​ហ៊ុនសែន គូសបញ្ជាក់ថា "​នេះ​សរ​បញ្ជាក់​អោយឃើញ​ពី​ដំណើរការ​លទ្ធិ​ប្រជា​ធិប​​តេយ្យ នៅក្នុង​ប្រទេស​កម្ពុជា ដែល​តំណាងរាស្ត្រ​មកពី​គណបក្សកាន់​អំណាច និង​គណបក្សជំទាស់ បានធ្វើការ​រួមគ្នា ដើម្បី​ពិនិត្យ​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដែល​មាន​សារៈប្រយោជន៍ សម្រាប់​ប្រទេសជាតិ​ទាំងមូល​"​។

​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដែល​បានសម្រេច​អនុម័ត រួមមាន​៖
១-​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ សម្រាប់ធ្វើ​វិសោធនកម្ម កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស ស្តីពី​ការបង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ប​ញ្ជូ​ល​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ទៅក្នុង​ឧបសម្ព័ន្ធ​១​ក នៃ​កិច្ចព្រមព្រៀង​ម៉ា​រ៉ា​កេស​។​

២-​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​មជ្ឈមណ្ឌល​ជីវៈ​ចម្រុះ​អាស៊ាន
៣-​សេចក្តីព្រាងច្បាប់​ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម្តេច​តែងតែ​រីករាយ​ស្វាគមន៍​ជានិច្ច ចំពោះ​ការចូលរួម​របស់​គណ​បក្ស​ជំទាស់ ដែល​នាំមក​នូវ​ស្ថេរភាព​នយោបាយ សន្តិភាព និង​ការអភិវឌ្ឍ​ដល់​ប្រទេសជាតិ​ទាំងមូល​៕​