ក្រុម​ប្រឹក្សា​របស់ Chelsea ពិ​ចារណា​លើអនា​គត​របស់​លោក Mourinho

អនា​គត​របស់​លោក Jose Mourinho ក្នុងនាម​ជា​​គ្រូ​បង្វឹក​របស់​ Chelsea កំពុង​តែ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​ជុំ​វិញ​ការ​​បរា​ជ័យ​របស់​លោក​​ក្នុង​ការ​​ជួយ​ឲ្យ​គេចផុត​​ពី​ភាព​ត្រដាប​ត្រដួស​។ នេះ​​បើ​​យោង​ទៅ​តាម​​​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌​មាន​ចក្រ​​ភព​អង់​គ្លេស​កាល​ពី​ថ្ងៃ​ពុធ​។

chelsea-jose-001

កា​សែត The Daily Mail បាន​ចេញ​ផ្សាយ​ថា ក្រុម​ប្រឹក្សា​របស់​ក្លិប Chelsea នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​​ដើម្បី​​ពិភាក្សា​ពី​តំណែង​របស់​លោក Mourinho កាល​​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​កា​សែត Daily Telegraph បាន​អះ​អាង​ថា ថ្នាក់​ដឹកនាំ​របស់​ក្លិប​នេះ កំពុង​តែ​​បង្កើត​​បញ្ជី​ឈ្មោះ​​នៃ​គ្រូ​បង្វឹក​​ដែលមានអាទិ​ភាពក្នុង​ការ​​ចូល​ជំនួស​​។ ស្ថិតក្នុង​នាម​ជា​​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​​រដូវកាលមុន បច្ចុប្បន្ន Chelsea កំពុង​តែ​នាំ​មុខ​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​​ពី​លើក្រុម​ស្ថិត​ក្នុង​តំបន់​កាត់​ចោល ក្រោយ​ពី​ការ​រង​បរា​ជ័យ​ជាលើក​ទី​​៩ក្នុង​ចំណោម​ការ​ប្រកួត​១៦​លើក​​មក​ទល់​ពេល​នេះ​។ ប៉ុន្តែ ទោះ​​បី​ជា​​យ៉ាង​ណា ពួក​គេ​បាន​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​​១៦ក្រុម​ចុង​ក្រោយ​។ ប្រភព​​ព័ត៌​មានផ្សេង​ៗ​​បាន​ចេញ​ផ្សាយ​ថា វា​នឹង​ធ្វើ​ឲ្យ​លោក Roman Abramovich ដែល​ជា​ម្ចាស់​ក្លិប Chelsea ចំណាយ​ប្រាក់​ចន្លោះ​ពី​១០​លាន​ផោន (ស្មើនឹង​១៥​លានដុល្លារ​អាមេ​រិក) ទៅ​​៤០លាន​ផោន (ស្មើ​នឹង​៦០​លានដុល្លារ) ក្នុងការ​បណ្តេញ​លោក Mourinho ជា​លើក​ទី​២ ក្រោយ​ពី​​បាន​បណ្តេញ​​គ្រូ​បង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​​កាល​ពី​មុន​កាល​ពីឆ្នាំ​២០០៧​។ លោក Mourinho ទើប​តែ​បាន​ចុះ​ហត្ថ​លេខា​​ថ្មី​​មួយ​ដែលមាន​​រយៈ​ពេល៤​ឆ្នាំ​កាលពី​ខែ​សីហា​។ Chelsea បា​ន​ផ្តល់​នូវការ​គាំ​ទ្រ​ជា​សា​ធារណៈ​កាល​ពី​ខែ​តុលា ប៉ុន្តែ ចាប់​តាំង​ពីពេលនោះមក មិនមាន​ទំនាក់​ទំនង​ផ្លូវការ​ណាមួយ​ពី​​ក្លិបនេះ​លើ​​តំណែង​របស់​លោកឡើយ​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia