កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​រយៈ​ពេល​ជា​ច្រើន​ខែ និង​ឆ្លង​កាត់​ជា​ច្រើន​ដំណាក់​កាល កំលោះ​រាជធានី និង​ក្រមុំ ត្រូវ​បាន​រក​ឃើញ​ថា​ជា​អ្នក​ឈ្នះ​ជយលាភី​ពី​កម្មវិធី Face of Hiruscar ២០១៥។

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

ម្ចាស់​​ជយលាភី ម៉ៅ ប៊ុនឡេង និង ឃុន ច័ន្ទមូនណា

ម្ចាស់​ជយលាភី​ទាំង​ពីរ​មាន លោក ម៉ៅ ប៊ុន​ឡេង វ័យ ២២​ឆ្នាំ ជា​អ្នក​មាន​កំណើត​កើត​ជា​នៅ​រាជធានី​ភ្នំពេញ​យើង​នេះ។ ដោយ​ឡែក​ក្រមុំ​ខេត្ត​កណ្ដាល​មាន​ឈ្មោះ​ថា ឃុន ច័ន្ទមូនណា មាន​វ័យ ១៩​ឆ្នាំ។ ពួក​គេ​បាន​ឈ្នះ​លើ​បេក្ខជន បេក្ខនារី​ចំនួន ១៨ នាក់​ទៀត​ដែល​បាន​ឈាន​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ។ ជាមួយ​ជយលាភី​នេះ ពួក​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ម្នាក់ ១០០០ដុល្លារ និង​កុងត្រា​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​ផ្នែក​សម្ផស្ស​ខាង​លើ រួម​ជាមួយ​ផល​ប្រយោជន៍​មួយ​ចំនួន​ទៀត។

សាមី​ខ្លួន​អះអាង​ថា សុទ្ធ​តែ​មិន​រំពឹង​ឈ្នះ ដោយ​សារ​បេក្ខជន​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​សមត្ថភាព។ “ខ្ញុំ​ឃើញ​គេ​ផ្សាយ​ព័ត៌មាន​ពី​កម្មវិធី​ហ្នឹង ក៏​ដាក់​ប្រឡង​ទៅ​ព្រោះ​ខ្ញុំ​ចូល​ចិត្ត​សប្បាយ​ៗ មិន​សង្ឃឹម​ថា​ឈ្នះ​អី​ទេ តែ​ចុង​ក្រោយ​ឈ្នះ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​បង យប់​ហ្នឹង ម៉ោង ១​យប់​ឯណោះ បាន​ដេក​លក់”។ ម៉ៅ ប៊ុន​ឡេង ថ្លែង។

ងាក​មក​ក្រមុំ​ខេត្ត​កណ្ដាល ឃុន ច័ន្ទមូនណា ឯណេះ​វិញ ក៏​ប្រាប់​ដែរ​ថា នាង​រីករាយ​មែន​ទែន។ “ពេល​ហ្នុង​ពិធីករ ហៅ​ឈ្មោះ​ខ្ញុំ​ត្រកូល​ខ្ញុំ​ខុស ខ្ញុំ​ត្រកូល ឃុន ពិធី​ករ​ហៅ ទេព អីចឹង​ខ្ញុំ​អត់​គិត​ថា​ខ្លួន​ឯង​ឈ្នះ​ទេ ដល់​អីចឹង​ខ្ញុំ​សប្បាយ​ណាស់​បង ហើយ​នៅ​តែ​មិន​ចង់​ជឿ ថា​ខ្លួន​ឯង​ឈ្នះ ម្យ៉ាង​តាំង​ពី​ប្រឡូក​មិន​សង្ឃឹម​ផង ព្រោះ​បេក្ខជន​ផ្សេង​ទៀត​ស្អាត​ៗ​ទាំង​អស់”។ ស្រី​ស្អាត វ័យ ១៩​ឆ្នាំ​រូប​នេះ អះអាង​ថា នាង​នឹង​តស៊ូ​ក្នុង​វិស័យ​សិល្បៈ អោយ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ថែម​ទៀត។

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

នៅ​មុន​ពេល​ប្រកាស​លទ្ធផល កម្មវិធី​បាន​តម្រូវ​ឲ្យ​បេក្ខជន​បេក្ខនារី​ទាំង ២០​រូប​ដើរ​ម៉ូដ​ចំនួន​៣​ដង ដោយ​ចាប់​ផ្ដើម​សំលៀក​បំពាក់​ប្រពៃណី បន្ត​មក​ទៀត​មាន​សំលៀក​បំពាក់​សម័យ​របស់ Levi’s និង​សំលៀក​បំពាក់​របស់​កម្មវិធី​តែ​ម្ដង។ ជា​លទ្ធផល ប៊ុន​ឡេង និង មូន​ណា ទទួល​បាន​សំឡេង​បោះឆ្នោត​គាំទ្រ​ច្រើន​ជាង​គេ ក្លាយ​ជា​ជយលាភី​សម្រាប់​ឆ្នាំ ២០១៥​នេះ។

Face of Hiruscar បាន​ដំណើរ​មក​ដល់​ឆ្នាំ​ទី​៣​ហើយ បន្ទាប់​បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១៣ មក។ លោក​ស្រី Emie Suzana ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន DKSH អ្នក​រៀប​ចំ​កម្មវិធី​ខាង​លើ បាន​អះអាង​ថា កន្លង​មក​នេះ កម្មវិធី​បាន​កែ​ប្រែ​ជោគ​វាសនា​បេក្ខជន បេក្ខនារី​ខ្មែរ​ជា​ច្រើន​រូប​រួច​មក​ហើយ។

លោក នួន សុខ​ចំរើន និង​កញ្ញា ខុន សម្ផស្ស ម្ចាស់​ជយលាភី​ឆ្នាំ​ចាស់ ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស ក៏​បាន​ប្រាប់​ដែរ​ថា ពួក​គេ​ទទួល​បាន​ការងារ​សិល្បៈ​ច្រើន​ក្រោយ​ឈ្នះ​ជយលាភី ក្នុង​នោះ​មាន​ភាគ​ច្រើន ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​នានា៕

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

កំលោះ​រាជធានី និង​ក្រមុំ​ខេត្ត​កណ្ដាល ឈ្នះ​ជយលាភី Hiruscar ២០១៥

ខុន ច័ន្ទមូនណា ជយលាភី ២០១៥ និង​កញ្ញា ខុន សម្ផស្ស ជយលាភី ២០១៤

អត្ថបទ៖ ទារិកា