ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត

ភ្នំពេញ៖ ករណីបាញ់ប្រហារ នៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ ចំនួនអ្នកស្លាប់កើតឡើងដល់ ៣នាក់ហើយ ខណៈជនបាញ់ប្រហារ ក៏កំពុងរងរបួសធ្ងន់ ដង្ហើម ចង្រិត ដេកសម្រាកព្យាបាល នៅក្នុងមន្ទីរពេ្យ ក្រោយរងរបួស ដោយសារក្រុមជនរងគ្រោះ វាយកាប់ចាក់ទៅលើ ជាច្រើនកន្លែង។

សូមរំលឹកថានៅម៉ោង  ៣៖៤០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ម្សិលមិញនេះ លោកមេភូមិ៤ ជុក ឡាយ រួមនិងក្មួយ នៅក្នុងជម្លោះមួយ ឯកូនប្រុសរងរបួសធ្ងន់ បញ្ជូនមកកាន់មន្ទីរពេទ្យ ដោយឡែកជនបាញ់ ប្រហារ ក៏រងរបួសធ្ងន់ និងត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យផងដែរ។ ដែលហេតុការណ៍នេះ បានកើតឡើងនៅ មុខ ផ្ទះលេខ២២C ផ្លូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

តាមសេចក្តីរាយការណ៍ថា ករណីនេះ កើតចេញពីទំនាស់ ហិង្សារវាងប្រធានភូមិ៤ លោក ជុក ឡាយ និង លោក កែវ សុវណ្ណរ៉ា ហៅហេង មុខរបរលក់ដូ និងលោក កែវ សុវណ្ណារិទ្ធិ ហៅទី មុខរបរជានគរបាលព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ ដែលបានប្រើប្រាស់អាវុធ ម៉ាក បែលរីតា។

សេចក្តីរាយការណ៍បានបញ្ជាក់ថា មូលហេតុដំបូង នៃកើតការបាញ់ប្រហារនេះ គឺលោកប្រធានភូមិ៤ បានចុះ ទៅទារលុយ ថ្លៃអំពូលភ្លើងបំភ្លឺតាមផ្លួវ ចំនួន៥០ដុល្លារ តែត្រូវឈ្មោះ កែវ សុវណ្ណារិទ្ធ ឲ្យតែ ២៥ដុល្លារ  (ប្រធាន ភូមិមានអាការៈស្រវឹង) ហើយមានការប្រកែកគ្នាចុះឡើង ពេលនោះកូន និងចៅ ប្រធានភូមិបានកាន់ដាវសាំម៉ូរ៉ៃ ចំនួនពីរដើម មកសួររកមុខ ហើយនិយាយថា "អាណាជេរឪអញ" បន្ទាប់មកក៏យកដាវកាប់លើឈ្មោះ កែវ សុវណ្ណារិទ្ធ ហៅ ទី ត្រូវដៃ ហើយពេលនោះ កែវ សុវណ្ណារិទ្ធ ក៏ទាញកាំភ្លើងបាញ់ ប្រធានភូមិស្លាប់នៅនឹងន្លែង និងបាញ់ឈ្មោះ ប៊ុន លឿន ត្រូវជាកូនប្រធានភូមិ ស្លាប់ពេលទៅដល់មន្ទីពេទ្យ និង ឈ្មោះ ប៊ុន រិទ្ធត្រូវជាចៅរបួស ធ្ងន់ ក៏បានស្លាប់នៅផងដែរ ពេលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។

បញ្ជាក់អំពីសវតារឿង៖ ក្រោយការស៊ើបអង្កេត និងចុះស្រាវជ្រាវដល់ កន្លែងកើត បានបញ្ជាក់ថា ករណីនៃការ បាញ់ សម្លាប់លោកមេភូមិ៤ និងចៅប្រុស ក្នុងសង្កាត់ទួលស្វាយព្រៃ១ បណ្តាលឲ្យស្លាប់ ឯកូនប្រុសម្នាក់ ទៀត រងរបួសធ្ងន់នោះ គឺបណ្តាលមកពីរឿងទារលុយកាក់ នៅផ្ទះជនដែដល់ ដែលក្រោយពីបាញ់ ប្រហាររួចបាន គេចខ្លួនបាត់។ ករណីបាញ់សម្លាប់បឋម នៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមនទៅលើ លោកមេភូមិ៤ ជុក ឡាយ អាយុ៦២ឆ្នាំ និងចៅប្រុស ប៊ុន លឿន អាយុ១៨ឆ្នាំ និងកូនប្រុសម្នាក់ទៀតឈ្មោះ ឡាយ ណឬទ្ធី អាយុ ៣០ឆ្នាំ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៤០នាទី រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ តាមបណ្តោយផ្លូវ លេខ៣៥៨។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីកើតឡើងដោយសារ ទំនាស់រឿងលុយកាក់ ជាមួយជន រងគ្រោះ និងជនដៃដល់ ខណៈដែលលោកមេភូមិ៤ ជុប ឡាយ រួមនិងកូនប្រុស ហើយ និងក្មួយប្រុសបានទៅទារ លុយកាក់នៅមុខផ្ទះកើតហេតុ។ សាក្សីបានបញ្ជាក់អំពីហេតុការនេះថា មុនពេលកើតហេតុ លោក ជុក ឡាយ រួមនិងចៅ និងកូនពីរនាក់ បានទៅទារលុយម្ចាស់ផ្ទះ កន្លែងកើតហេតុ ពេលនោះក៏មានបុរសម្នាក់ជា មន្រ្តី នគរបាល ចូលទៅអន្តរាគមន៍ សម្របសម្រួលគ្នា រឿងបញ្ហាលុយកាក់នេះ ក្រោយការសម្រួលរឿងរ៉ាវក៏បានចប់ ហើយលោក មេភូមិ៤ កូនប្រុស រួមនិងក្មួយ ក៏បានដើរចេញទៅវិញ ប៉ុន្តែមិនដឹងយ៉ាងមិច ស្រាប់តែកូនមេភូមិ៤ រូបនេះ បានយកដាវមកកាប់ បុរសជានគរបាល។

ប្រជាពលរដ្ឋនៅក្នុងភូមិ៤ បានបញ្ជាក់ទៀតថា ក្នុងហេតុការនេះ គេឃើញកូនលោកមេភូមិ៤នេះ បានយកដាវ កាប់ចំដៃឆ្វេងឈ្មោះ កែវ សុវណ្ណារិទ្ធិ ហៅទី ជានគរបាល ដែលជាអ្នកចូលទៅសម្របសម្រួល រួមគាត់ក៏បាន ទាញកំាភ្លើងបាញ់តដៃ មួយគ្រាប់វិញចំក្បាល ដួលស្តូកស្តឹងតែម្តង ដោយឮសំឡេងបាញ់ មេភូមិ៤ ក៏ក្រឡេក មកក្រោយ ឃើញកូន ខ្លួនត្រូវគេបាញ់ដួល ក៏ស្ទុះរត់មកជួយ ប៉ុន្តែក៏ត្រូវជនដៃដល់បាញ់ជាច្រើន គ្រាប់ថែមទៀត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ចំពោះចៅប្រុសលោកមេភូមិ៤ ដែល ត្រូវបាញ់សម្លាប់ដែរនោះ ពុំមានសាក្សីណាបញ្ជាក់បានថា ត្រូវជនដៃដល់បាញ់ត្រូវនៅពេលណា នោះទេ។

ក្រោយកើតហេតុ បុរសដែលជាជនបង្ក បានគេចខ្លួនបាត់ ឯកូនប្រុសលោកមេភូមិ៤ ត្រុវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ តាមស្ថានភាព លោក ឡាយ ឬទ្ធី ប្រហែលជាមិនអាចរស់នោះទេ ព្រោះរង របួសនឹងគ្រាប់កំាភ្លើងត្រូវចំក្បាល។ ក្នុងហេតុការនេះដែរ សមត្ថកិច្ចក៏បានឃាត់ខ្លួន មនុស្សពីរ នាក់ សង្ស័យ ពាក់ព័ន្ធនិង ករណីកាប់ចាក់គ្នា ទើបបណ្តាលឲ្យមានករណីបាញ់ប្រហារនេះ៕

ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត
ករណីបាញ់សម្លាប់ នៅទួលស្វាយព្រៃទី១ អ្នកស្លាប់ឡើង៣នាក់ ខណៈអ្នកបាញ់ កំពុងដង្ហើមចង្រិត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត