មន្ទីរបញ្ចកោណ ព្រមានពីការ ដុះពន្លកថ្មីរបស់ ពួកISIS នៅអាហ្គានីស្ថាន

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារកន្លងទៅនេះ បានព្រមានពីការកើតមានឡើង នូវពន្លកថ្មីរបស់ ពួកឧទ្ទាមISIS ក្នុងប្រទេស អាហ្គានីស្ថាន ដោយបញ្ជាក់ថា សាខាថ្មីនេះមានប្រតិបត្តិការ កាន់តែសកម្មជាមុន ដោយធ្វើការ វាតទីយកទឹកដី និងបើកការវាយប្រហារដោយចំហទៅលើពួកតាលីបង់ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Fox News ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ។

របាយការណ៍ការពីនាយកដ្ឋានការពារជាតិ អាហ្គានីស្ថាន បានបញ្ជាក់ថា អំពើហិង្សាក្នុងប្រទេស កំពុងមាន ការកើនឡើង ខណៈដែលស្ថានភាពសន្តិសុខកាន់តែមានសភាពអាក្រក់ ជាលំដាប់ចាប់តាំង ពីខែមិថុនា កន្លងទៅនេះ ដោយមានការវាយប្រហារ កាន់តែខ្លាំងពីសំណាក់ក្រុមបះបោរ បង្កឲ្យមានអ្នកស្លាប់កាន់តែច្រើន។

ប្រភពដដែលបានឲ្យដឹងថា ការវិវឌ្ឍន៍របស់ពួកឧទ្ទាមISIS ក្នុងខេត្ត Khorasan ហៅកាត់ថា IS-KP អាចបង្កជាអំពើ ហិង្សាកើតមានកាន់តែខ្លាំងដោយសារការប្រឈមមុខដាក់គ្នារវាងពួកឧទ្ទាមISIS និងក្រុមជ្រុលនិយមផ្សេង ទៀតក្នុងឆ្នាំ២០១៦ខាងមុខ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឧទ្ទាមISIS បានដំណើរការសកម្មភាពរបស់ខ្លួន ដោយផ្តើមចេញពី ការវាយប្រហារទៅលើពួកតាលីបង់ ដើម្បីវាតទីបង្កើតជំរុំស្នាក់នៅប្រកបដោយសុវត្ថិភាព និងផ្តើមប្រតិបត្តិការរបស់ខ្លួនកាន់តែសកម្មជាងមុនជាលំដាប់៕