លោកស្រី យីងឡាក់ ចង់ទៅជប៉ុន ប៉ុន្តែតុលាការ មិនព្រមតាមសំណើ

បាងកក៖ តុលាការកំពូលរបស់ថៃ បានច្រានចោល សំណើសាជាថ្មី របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល អតីត នាយករដ្ឋមន្ត្រីថៃរូបនេះ ស្នើសុំ ធ្វើដំណើរទៅលេង ប្រទេសជប៉ុន ជាមួយនឹងក្រុមគ្រួសារ។ នេះបើ តាមការ ផ្សាយរបស់ទីភ្នាក់ងារ ព័ត៌មានជប៉ុន ក្យូដូ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ ២០១៥។

លោកស្រី យីងឡាក់ បានដាក់សំណើ ដូចខាងលើនេះ ទីកាន់តុលាការឧក្រិដ្ឋកម្ម ថៃ ដើម្បី សុំ ការអនុញ្ញាតឲ្យ លោកស្រី នាំកូនប្រុសវ័យ ១៣ឆ្នាំ ទៅលេងប្រទេសជប៉ុននាថ្ងៃឈប់សម្រាក ចុងឆ្នាំ ប៉ុន្តែតុលាការមិនបាន អនុញ្ញាត តាមសំណើនេះឡើយ។

តាមសម្តីរបស់មន្ត្រីបក្សភឿថៃ ឲ្យដឹងថា តុលាការបានសម្រេចទាត់ចោលសំណើនេះ ដោយ សំអាងលើហេតុផល មិនទំនងមួយចំនួន។ កាលពីមុន សំណើសុំ ធ្វើដំណើរទៅកាន់ អឺរ៉ុប និង ទីក្រុងហុងកុង របស់លោកស្រី យីងឡាក់ ក៏ត្រូវបានតុលាការច្រានចោលផងដែរ។

គួរបញ្ជាក់ថា លោកស្រី យីងឡាក់ ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច កាលពីខែ ឧសភា ឆ្នាំ ២០១៤ ដោយចាប់តាំងពីពេលនោះមក លោកស្រីបានទទួលរងពាកយ បណ្តឹងជា ច្រើនករណី ពិសេសការក្លែងបន្លំកម្មវិធី ទិញស្រូវពីប្រជាកសិករ ដែលរហូតមកដល់ពេល នេះ រឿងក្តីលោកស្រី មិនទាន់ត្រូវបានដោះស្រាយរួចរាល់នោះ ឡើយ៕

លោកស្រី យីងឡាក់ ចង់ទៅជប៉ុន ប៉ុន្តែតុលាការ មិនព្រមតាមសំណើ