​​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​២១​នាក់

រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការ​នករបាល​ជាតិ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​ចំនួន​១១​លើក​(​យប់​០៥​លើក​,​បណ្តាលអោយ​មនុស្ស​ស្លាប់​០៣​នាក់​(​ប្រុស​)​អ្នករបួសធ្ងន់១១​នាក់​(​ស្រី ០១​នាក់​), របួសស្រាល ១០​នាក់​(​ស្រី ០១​នាក់​)​។ 

​    ​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៩​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង​, រថយន្ត​ធុន​តូច ០៤​គ្រឿង​, រថយន្ត​ធុន​ធំ ០២​គ្រឿង​, យាន​ផ្សងៗ ០២​គ្រឿង និង​ថ្មើរជើង ០១​នាក់​។ របាយការណ៍​ខាង​លើង​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ០៦​លើក​, ប្រជែង​គ្រោះថ្នាក់ ០១​លើក​, បត់​គ្រោះថ្នាក់ ០២​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៦​នាក់​(​យប់ ០៤​នាក់​) ។ 

​    ​ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​រថយន្ត​សរុប​ចំនួន ១,០៨៦​គ្រឿង (​រថយន្ត​ធំ ៤៤១​គ្រឿង​) ស្មើ​និង​១,០៨៦​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ៦៥១​គ្រឿង ស្មើនឹង ៦៥១​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៤៣៥​គ្រឿង ស្មើនឹង ៤៣៥​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៩១៥​គ្រឿង​៕ 

​​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​មនុស្ស​៣​នាក់ របួសធ្ងន់​ស្រាល​២១​នាក់