អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃទី​១៩​ធ្នូ​រៀបចំ​ពិធីរាបបាត្រ​ព្រះសង្ឃ​៣​ពាន់​អង្គ​

ខេត្តសៀមរាប​៖​អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់​ពី​ការផ្អាក​ធ្វើ ចរាចរណ៍​លើ​បណ្តោយ​ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​ចាប់ពី​ម៉ោង​១៣៖៣០​នាទី ថ្ងៃត្រង់​ដល់​ម៉ោង​១៨៖០០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ដើម្បី​រៀបចំ​ពិធី​បូជា​ប្រទីប នៅមុខ​ប្រសាទ​អង្គរវត្ត និង​រាបបាត្រ​ព្រះសង្ឃ​៣០០០​អង្គ នៅលើ​ទីធ្លា​ព្រះ​លានជល់ដំរី ដោយ​កម្មវិធី​នេះ សហការ​រៀបចំ​ដោយ អាជ្ញាធរ​ជាតិ​អប្សរា និង​មជ្ឈមណ្ឌល​វប្បធម៌ ព្រះពុទ្ធសាសនា​កម្ពុជា​៕ ព័ត៌មាន​លម្អិត​នៃ​ការផ្អាក​ចរាចរណ៍​នេះ​សូម​អាន​សេចក្តីជូនដំណឹង​ទាំងស្រុង ខាងក្រោម​នេះ​៖

អាជ្ញាធរ​ជាតិ​អប្សរា​ផ្អាក​ធ្វើ​ចរាចរណ៍​លើផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃទី​១៩​ធ្នូ​រៀបចំ​ពិធីរាបបាត្រ​ព្រះសង្ឃ​៣​ពាន់​អង្គ​