រថយន្ត​ Prius ស៊េរី​០១៦ ​បង្អួត​រាង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​​ថ្មី​ពិត​ជា​អេម

រថយន្ត​ Prius ស៊េរី​០១៦ ​បង្អួត​រាង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​​ថ្មី​ពិត​ជា​អេម

​​​កាល​ពី​ម្សិល​មិញ​នេះ ​ក្រុមហ៊ុន​ Toyota បាន​បញ្ចេញ​នូវ​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​ទៀត​របស់​រថយន្ត​ Prius ស៊េរី​០១៦​ ​បន្ទាប់​បាន​បញ្ចេញ​វីដេអូ​ដំបូង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​រួច​មក។

 

 

ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​នេះ​គឺ​មាន​បង្ហាញ​អំពី​គ្រឿង​បន្លាស់​រថយន្ត​ ​ដំណើរ​ការ​គ្រឿង​ម៉ាស៊ីន​អំឡុង​ពេល​បើក​បរ​ រួម​ទាំង​ការ​រចនា​រូបរាង​ខាង​ក្នុង​យ៉ាង​ស្រស់​ស្អាត​ថែម​ទៀត​ផង។

 

រថយន្ត​ Prius ស៊េរី​០១៦ ​បង្អួត​រាង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​​ថ្មី​ពិត​ជា​អេម

 

 

គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​វត្តមាន​រថយន្ត​ Prius ស៊េរី​០១៦​ នេះ​នៅ​ក្នុង​កម្មវិធី​មួយ​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ ដោយ​បាន​បញ្ជាក់​ថា​រថយន្ត​នេះ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​ជាង​មុន​ដល់​ទៅ​១០​ភាគ​រយ។ ​មិន​តែ​ប៉ុណ្ណោះ​ Prius ស៊េរី​ថ្មី​នេះ​ក៏​មាន​បន្ថែម​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មីៗ​មួយ​ចំនួន​ផង​ដែរ។

 

ចំពោះ​រថយន្ត​​នេះ​​ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​លក់​នា​ដើម​ឆ្នាំ​២០១៦​ខាង​មុខ​ ដោយ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ​២៤ ២០០​ដុល្លារ​ឡើង ​(​តម្លៃ​ទីផ្សារ​បរទេស)៕​​​​​​

 

ចុច​អាន៖ ​រថយន្ត​ Hybrid ស៊េរី​​២០១៦ ​១០​គ្រឿង​ស៊ី​សំាង​តិច​ជាង​គេ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Youtube​​