បច្ចេកវិទ្យា​បោះពុម្ព​រូបភាព​​​តូច​ជាង​គេ​បំផុត​ ​មិន​ធ្លាប់​មាន​ ចាប់​ផ្ដើម​កកើត​

បច្ចេកវិទ្យា​បោះពុម្ព​រូបភាព​​​តូច​ជាង​គេ​បំផុត​ ​មិន​ធ្លាប់​មាន​ ចាប់​ផ្ដើម​កកើត​

កាល​ពី​ពេល​ថ្មីៗ​នេះ ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ស្វ៊ីស​មួយ​ក្រុម​បាន​ប្រើ​បច្ចេកវិទ្យា​ថ្មី​មួយ​ដែល​ហៅ​ថា quantum dots ដើម្បី​ធ្វើ​ការ​បោះពុម្ព​ចេញ​មក​នូវ​រូបភាព​មួយ​ មាន​ទំហំ​តូច​ជាង​ទទឹង​នៃ​សរសៃ​សក់​មនុស្ស​រហូត​ដល់​១០​ម៉ឺន​ដង​ (០.០០០០១៤​អ៊ីញ) ហើយ​សមិទ្ធផល​នេះ​ត្រូវ​បាន​​ក្រុម​ការងារ​ ​Guinness World Record​ ចាត់​ទុក​ជា​ ការ​បោះពុម្ព​រូបភាព​ដែល​មាន​ពណ៌​ធម្មជាតិ​តូច​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

 

បច្ចេកវិទ្យា​បោះពុម្ព​រូបភាព​​​តូច​ជាង​គេ​បំផុត​ ​មិន​ធ្លាប់​មាន​ ចាប់​ផ្ដើម​កកើត​

រូប​ត្រី​ដ៏​តូច​ៗ​ក្នុង​បាត​សមុទ្រ​ ដែល​មើល​នឹង​ភ្នែក​ស្ទើរ​ពុំ​ឃើញ​ ត្រូវ​បាន​ពង្រីក​​ និង​ Print ចេញ​ជា​លើក​ដំបូង​

 

បច្ចេកវិទ្យា​បោះពុម្ព​រូបភាព​​​តូច​ជាង​គេ​បំផុត​ ​មិន​ធ្លាប់​មាន​ ចាប់​ផ្ដើម​កកើត​

ទូរទស្សន៍​ LG ដែល​​មាន​បច្ចេកវិទ្យា​ quantum dot

 

ជា​មួយ​គ្នា​នេះ​ដែរ​ បច្ចេកវិទ្យា​ quantum dots​  អាច​ជួយ​ឲ្យ​ពណ៌​នៃ​រូបភាព​មាន​លក្ខណៈ​ចែង​ចាំង​ និង​រស់រវើក​ ដែល​ជា​មូលហេតុ​​គេ​យក​ទៅ​ប្រើប្រាស់​លើ​អេក្រង់​ទូរទស្សន៍ ​និង​ថេប្លេត។

 

បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ខាង​ការងារ​អេឡិចត្រូនិក​នា​ពេល​អនាគត​ ជា​ពិសេស​​ក្នុង​បង្ហាញ​រូប​តូច​ល្អិត​ឲ្យ​បាន​ឃើញ​ច្បាស់៕

 

ចុច​អាន៖ វិធី​ជ្រើស​រើស​ពេល​វេលា​ទិញ​ទូរសព្ទ​​ ចំ​ពេល​​​ទូរសព្ទ​ធ្លាក់​មក​នៅ​តម្លៃ​ទាប

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖  telegraph