ឃាត់ខ្លួនក្មេង ប្រុសពីរនាក់ ក្នុងករណីឆក់កាបូប ប្រជាពលរដ្ឋ

ភ្នំពេញ ៖ កម្លាំងនគរបាល ក្រុមខេមរភូមិន្ទ នៅយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើការបង្ក្រាប ក្រុមចោរឆក់ តាមដងផ្លូវបានចំនួនពីរនាក់ ក្រោយធ្វើសកម្មភាព ឆក់កាបូបប្រជាពលរដ្ឋ នៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការបង្ក្រាបនេះ ក្រោមការដឹកនាំរបស់លោក អធិការរង មីន រស្មី ទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ ហើយក្មេងប្រុសទំាងពីរនាក់ ដែលសង្ស័យជាក្រុមចោរឆក់កាបូបនេះ ត្រូវបានចាប់ខ្លួន នៅម៉ោង៩៖៣៨នាទី យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១.ឈ្មោះ ម៉ាន់ មេងហុង អាយុ១៤ឆ្នាំ និងទី២.ឈ្មោះ ស្រុន រ៉ានុត ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិ១ សង្កាត់ដងទង់ ក្រុមខេមរភូមិន្ទ ក្រោយការឃាត់ខ្លួនជនសង្ស័យទំាងពីរនាក់ បានសារភាពថា ពិតជាបានឆក់កាបូបពីប្រជាពលរដ្ឋប្រាកដមែន ហើយមិនមែនតែលើកនេះទេ គឺច្រើនលើកមកហើយ៕

ឃាត់ខ្លួនក្មេង ប្រុសពីរនាក់ ក្នុងករណីឆក់កាបូប ប្រជាពលរដ្ឋ

ឃាត់ខ្លួនក្មេង ប្រុសពីរនាក់ ក្នុងករណីឆក់កាបូប ប្រជាពលរដ្ឋ