ក្រសួងអប់រំចុះ MOUជាមួយកូរ៉េ អភិវឌ្ឍមាតិកា សិក្សាតាម អេឡិចត្រូនិក

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជូន ណារ៉ុន  និងនាយកមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច ឌី លោក kim tea-kyung បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MOU)ស្ដីពី កិច្ចសហប្រត្ដិបត្ដិការ ភាពជាដៃគូ ក្នុងការអភិវឌ្ឍន៍មាតិកាសិក្សាតាម អេឡិចត្រូនិក (e-learning content service)  នៅព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ ផ្ដោតសំខាន់ ទៅលើការលើកកម្ពស់ ការអប់រំនៅកម្ពុជា តាមរយៈកម្មវិធីសិក្សា តាមអេឡិចត្រូនិក ការចែករំលែកធនធានអប់រំ ឌីជីថលរវាងគេហទំព័រ khmer Academy និងពង្រឹកបន្ថែមនូវធនធាន E-Learning និងសកម្មភាពផ្សេងៗ ដែល អាចជួយឲ្យគុណភាព អប់រំនៅកម្ពុជាកាន់តែប្រសើរឡើង។

តាមប្រភពដដែលបន្តថា  គម្រោងកិច្ចសហប្រតិបតិ្តការរយៈពេល ៥ ឆ្នាំនេះ នឹងពង្រីក លើ ការផលិតវីដេអូ បង្រៀន មុខវិជ្ជាផ្សេងៗទៀត គ្រប់កម្រិតសិក្សាក៏ដូចជាការជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលមន្រ្ដីអប់រំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សារបស់ក្រសួងអប់រំ លើវិស័យព័ត៌មានវិទ្យា ពិសេសការផលិតធនធាន អប់រំ ឌីជីថល ។ ការចូលរួមរបស់គ្រឹះស្ថានអប់រំសាធារណគ្រប់កម្រិតសិក្សាក្នុងការប្រើប្រាស់ គេហទំព័រ khmer Academy និង Open Education Resources ។ ការចូលរួមចំណែកបង្កើតឲ្យមានវិញ្ញាបនបត្រ ជំនាញឯកទេស ថ្នាក់ជាតិតាមរយៈការសិក្សា លើបណ្ដាញដោយខ្លួនឯង Massive Open Online Course (MOOC)៕