សមាគមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ ចុះ MOU ជាមួយ W-Foundation, CSVFW និង KOTRA ដើម្បីបង្កើន វិសាលភាព ក្នុងការងារ មនុស្សធម៌ ផ្នែកសុខាភិបាល

ភ្នំពេញ៖ ក្រោមកិច្ចសហប្រតិបត្តិការ ការងារមនុស្សធម៌ លើវិស័យសុខាភិបាល តាមរយៈការចុះជួយព្យាបាល ជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតាមបណ្តា ខេត្តនានាកន្លងមក នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៥ ពិធីចុះ អនុស្សរណៈយោគយល់គ្នា (MOU) ជាផ្លូវការ រវាងសមាគម គ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ជាមួយនិង មូលនិធិ W-Foundation/ កម្ពុជា (CSVFW) ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ត្រូវបានប្រារព្ធ ធ្វើឡើងនៅ  មជ្ឈមណ្ឌលពាណិជ្ជកម្មកូរ៉េ (KOTRA) ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សា ភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោក Jon Miho នាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម កូរ៉េ(KOTRA) និងមានការចូលរួមពីសំណាក់ ក្រុមការងារនៃស្ថាប័នទាំងពីរផងដែរ។

តាមរយៈការចុះអនុស្សរណ:យោគយល់គ្នានេះ ខាង KOTRA នឹងបន្តសហការយ៉ាងជិតស្និតបន្ថែមទៀត ជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) តាមរយៈ Health Improvement Project(HPP) ដោយ បញ្ជូន ឡានក្រុងដែលមានលទ្ធភាពធ្វើជាមន្ទីរពិសោធន៍ ក្នុងការចុះពិនិត្យព្យាបាលជំងឺជូនប្រជាជនក្រីក្រ និងជួយ បណ្តុះបណ្តាលធនធានមនុស្សរបស់សមាគម ដើម្បីបង្កើនសមត្ថភាពបច្ចេកទេសព្យាបាល អោយកាន់តែប្រសើរ ឡើង។ ហើយបន្ទាប់ពីកម្មវិធីចុះMOU ភាគីខាង KOTRA បានផ្តល់ឱសថពីប្រទេសកូរ៉េចំនួន 44 កេស ដើម្បីចូល រួមបន្ថែមជាមួយសកម្មភាពមនុស្សធម៌របស់សមាគម។

លោក Jon Miho បានមានប្រសាសន៍ថា ការចុះអនុស្សរណ:យោគយល់គ្នានេះ នឹងបានចូលរួមចំណែកក្នុងការ ថែរក្សាសុខមាលភាព ដល់ប្រជាជនក្រីក្រតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោក ហ៊ុន ម៉ាណែត  បានមានប្រសាសន៍ថា កន្លងមកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បាន សហការគ្នារួចហើយក្នុងការចូលរួមព្យាបាលជូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ឯកឧត្តម បានបន្តថាការព្យាបាលទោះទ្រង់ទ្រាយតូចឫធំ មិនសំខាន់ទេ តែសំខាន់គឺសកម្មភាព មនុស្សធម៌ដែលចេញ ពីទឹកចិត្ត។ ថ្ងៃនេះយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រាងជាផ្លូវការដើម្បីអោយកិច្ចសហការរបស់យើងកាន់តែ ប្រសើរឡើងថែមទៀត។

លោក Jon Miho និងសហការី បានគាំទ្រនិងចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការចូលរួមសកម្មភាព មនុស្សធម៌តាមរយៈ ការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ មិនប្រកាន់និន្នាការ នយោបាយ សាសនា និងពណ៌សម្បុរ ជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមកនិងតទៅថ្ងៃអនាគតទៀត។

សូមបញ្ជាក់ផងដែរថាគឹតត្រឹមចុង ឆ្នាំ២០១៥នេះ សមាគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោបាន ចុះព្យាបាល ជំងឺជូនប្រជាពលរដ្ឋទូទៅតាមបណ្តាខេត្តក្រុងទូទាំប្រទេស ចំនួន៧៩គោលដៅ និងព្យាបាលជំងឺសរុបចំនួន ១២៣,៩២៦នាក់៕