អ្នក​វិភាគ៖​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

អ្នក​វិភាគ៖​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

Euro Club Index ​ដែល​ជា​​អ្នក​​វិភាគ​ចំណាត់ថ្នាក់​ក្លិប​​បាល់ទាត់ បាន​ចេញ​ស្ថិតិ​ថ្មី​​មួយ​ ដោយ​ព្យាករណ៍​ថា Arsenal នឹង​ឈ្នះ​ពាន​ Premier League រដូវ​កាល​នេះ ហើយ​​ក្រុម​កំពូល​តារាង​បច្ចុប្បន្ន​ Leicester នឹង​អាច​ជាប់​ក្នុង​ចំណោម​ក្រុម​ Top 4។

 

អ្នក​វិភាគ៖​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

 

​​បើ​យោង​តាម​ស្ថិតិ​របស់​ ECI ​កាំភ្លើង​ធំ Arsenal របស់​លោក​ Arsene Wenger ​នឹង​លើក​ពាន​ Premier League លើក​ដំបូង​នៅ​ខែ​ឧសភា​ខាង​មុខ​ បើ​គិត​តាំង​ពី​លើក​ចុង​ក្រោយ​​កាល​រដូវ​កាល​២០០៣-០៤។ ​

 

ចំណែក​ឯ​ក្រុម​ Tottenham Hotspurs និង​ Liverpool ស្ថិត​នៅ​លេខ​៥ និង​លេខ​៦ ខណៈ​ដែល​ Manchester United ​ឈរ​នៅ​លេខ​៣។ រីឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Chelsea របស់​លោក​ Jose Mourinho នឹង​​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ជិត​ពាក់​កណ្ដាល​តារាង​លេខ​៩។

 

​Euro Club Index ធ្វើ​ការ​វិភាគ​ស្ថិតិ​​នេះ ​ដោយ​​​គិត​លើ​ទម្រង់​លេង​របស់​ក្រុម​​នីមួយៗ​ រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ និង​ប្រើប្រាស់​វិធីសាស្ត្រ​វិទ្យាសាស្ត្រ​ស្ថិតិ ដើម្បី​វាយ​តម្លៃ៕

 

​សូម​ទស្សនា​តារាង​​ក្រុម​ Premier League ដែល​ ECI ព្យាករណ៍​ទាំង​អស់​ខាង​ក្រោម៖

 

អ្នក​វិភាគ៖​ Arsenal លើក​ពាន​ BPL ឯ​ Leicester បញ្ចប់​ Top 4

 

 

ចុះ​ប្រិយមិត្ត​យល់​ស្រប តាម​ការ​ព្យាករណ៍​ខាង​លើ​នេះ​ទេ?

 

-ចុចអាន៖ Ancelotti ​​​គ្រោង​ជំនួស​តំណែង​​ Pep នៅ​ Bayern ក្រោយ​ចប់​រដូវ​​កាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail