ចង់​​ឯករាជ្យ​ ចង់​សាក​រសជាតិ​ជីវិត​ថ្មី​ភក្រ្តា​ឃ្លាត​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​ថៃ​តែលតោល​ចោល​គ្រួសារ


ចង់​​ឯករាជ្យ​ ចង់​សាក​រសជាតិ​ជីវិត​ថ្មី​ភក្រ្តា​ឃ្លាត​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​ថៃ​តែលតោល​ចោល​គ្រួសារ

រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ហើយ​ដែល​សូ ពេជ្រ​សុភក្រ្តា​ដែល​នៅ​ស្រុក​ថៃ​គេ​​ហៅ​ Toto បាន​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត​មក​រស់នៅ​​ស្រុក​​ថៃក្នុង​ខេត្ត​ច័ន្ទ​បុរី​​តែ​ម្នាក់​ឯង គោលដៅ​ចង់​ស្វែង​យល់​បទ​ពិសោធន៍​ជីវិត​ការ​រស់នៅ​ឯករាជ្យ​នៅ​ខាងក្រៅ ក៏​ដូចជា​ចង់​សិក្សា​ស្វែងយល់​បន្ថែម​ពី​វប្បធម៌​របស់​ជនជាតិ​ថៃ ដែល​ជា​ប្រទេស​មាន​ភូមិ​ផង​របង​ក្បែរ​ប្រទេស​កម្ពុជា។

 

ចង់​​ឯករាជ្យ​ ចង់​សាក​រសជាតិ​ជីវិត​ថ្មី​ភក្រ្តា​ឃ្លាត​ពី​ស្រុក​កំណើត​ទៅ​រស់នៅ​ថៃ​តែលតោល​ចោល​គ្រួសារ

 

កើត​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន​​​ពីរ​នាក់​និង​ជា​អ្នក​ភ្នំពេញ ភក្រ្តា​បាន​ផ្ញើ​ជីវិត​មក​រស់នៅ​ស្រុក​ថៃ​​ជម្នះ​ការ​នឹក​រលឹក​ក្រុម​គ្រួសារ ចង់​​ស្គាល់​ពី​​រសជាតិ​​ជីវិត​ក្នុង​ប្រទេស​មួយ​ដែល​មាន​ការ​អភិវឌ្ឍ​ជឿនលឿន ដើម្បី​​បង្កើត​​គំនិត​ថ្មីៗ​ក្នុងការ​​អភិវឌ្ឍន៍​​ជិវិត​​ខ្លួន​ឯង​។

 

រស់នៅ​តែលតោល​តែ​ម្នាក់​ឯង​​​ឯ​ស្រុក​​ថៃ ភក្រ្តា​បាន​​ធ្វើការ​​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ច័ន្ទ​បុរី​​និង​​​​ក៏​ឆ្លៀត​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​​ ដើម្បី​​ទទួល​បាន​ជំនាញ​សិក្សា​មួយ​ជាក់លាក់​​មុន​ឈាន​ទៅ​កសាង​ជិវិត​ឲ្យ​ល្អ​​​ប្រសើរ​នៅ​ថ្ងៃ​អនាគត៕

 

 

ចុច​អាន៖ មៀន​ប៉ៃលិន ឬ​តាង៉ែន​ដំណាំ​យុទ្ធសាស្ត្រ​របស់​ខេត្ត​ប៉ៃលិន

 

អត្ថបទ៖ ប៊ុណ្ណារ៉ា