ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

និស្សិត​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​មិន​ត្រឹម​រៀន​ពូកែ​នោះ​ទេ ​សូម្បី​ការ​ស្លៀក​ពាក់​ក៏​ពួក​គេ​គិត​គូរ​ផង​ដែរ។ តើ​ពួក​គេ​មាន​ស្ទីល​ស្លៀក​ពាក់​យ៉ាង​ណា?

 

កញ្ញា ងួន ភួង​ទេព​សុ​និច រៀន​ជំនាញ​គ្រប់​គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​សាកលវិទ្យាល័យ​មហា​សា​រ៉ា​ខាម​នៅ​ប្រទេស​ថៃ​ ប្រាប់​ថា​ ការ​តែង​ខ្លួន​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ការ​រស់​នៅ​ព្រោះ​ការ​ស្លៀក​ពាក់​ស្អាត​បាត វា​​ជួយ​បង្កើន​​​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​ខ្សែ​ភ្នែក​គេ​មើល​មក​យើង​ក៏​ល្អ​តាម​ហ្នឹង​ដែរ។

 

ដោយ​សារ​តែ​សុ​និច​មាន​រាង​តូច​ស្ដើង ដូច្នេះ​កញ្ញា​គិត​ថា ​​ស្លៀក​ខោ​ប្រហែល​មិន​សូវ​សម​នោះ​ទេ ដូច្នេះ​នាង​ចូល​ចិត្ត​ស្លៀក​រ៉ូប និង​សំពត់​ជា​មួយ​អាវ។

 

 

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

 

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

 

 

រី​ឯ​ស្ទីល​ស្លៀក​ពាក់​របស់​កញ្ញា សៀប ​សុ​ម៉ា​លី និស្សិត​អាហារូបករណ៍​ប្រទេស​កូរ៉េ ជំនាញArchitectural Engineering នៅ​សកលវិទ្យាល័យ​អ៊ីន​ហា និយាយ​ថា ដោយ​សារ​តែ​ជន​ជាតិ​កូរ៉េ​ផ្ដោត​ខ្លាំង​ទៅ​លើ​លក្ខណៈ​ខាង​ក្រៅ ​ដូច្នេះ​គឺ​ត្រូវ​រៀប​ចំ​ខ្លួន​តាម​ស្ថាន​ភាព​ដែរ។ និស្សិត​ដែល​កំពុង​ចុះ​កម្ម​សិក្សា​នៅKorea Water Resource Corporation ដែល​ជា​ក្រុម​ហ៊ុន​ធំ​ជាង​គេ​ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ប្រទេស​កូរ៉េ បញ្ជាក់​ថា សម្រាប់​សំលៀក​បំពាក់​វិញ​គឺ​ចូល​ចិត្ត​សាមញ្ញ​ តែ​ទាន់​សម័យ​ល្មម​ចូល​គេ​ចុះ​។ ពេល​ខ្លះ​ចូល​ចិត្ត​លក្ខណៈ​ជា​បែប​ទន់​ភ្លន់ ដោយ​ប្រើ​រ៉ូប​ឬ​​សំពត់​អី​ខ្លះ​ទៅ ហើយ​ពេល​ខ្លះ​ទៀត​សាមញ្ញ​របៀប​ខោ​ខូវ​ប៊ូយ​រលុង​ជាមួយ​អាវ​យឺត​ធម្មតា​ជា​ដើម។

 

 

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

 

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

 

 

ចំណែក លោក​ សំ សូ​ម៉ា​រិន និស្សិត​រៀន​ជំនាញ​វិស្វកម្ម​អគ្គិសនី មាន​ស្ទីល​នៃ​ការ​ស្លៀក​ពាក់​​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ។ លោក​ប្រាប់​ថា បើ​និយាយ​ពី​ចំណូល​ចិត្ត​គឺ​ចូល​ចិត្ត ស្លៀក​ខោ​ខ្លី​ត្រឹម​ជង្គង់​និង​អាវ​យឺត​បែប​សាមញ្ញ។ ប៉ុន្តែ​បើ​ចូល​រួម​​ពិធី​ជប់​លៀង​ល្មមៗ ម៉ារិន​ស្លៀក​ខោ​ខូវ​ប៊យ និង​អាវ​យឺត​ឬ​អាវ​ដាក់​ឡេវ​ហើយ​តឺ​នុយ។ បើ​ពិ​ធី​មាន​ចាស់​ទុំ​ចូល​រួម លោក​ស្លៀក​ពាក់​ឲ្យ​បាន​សម​រម្យ​និង​សុ​ភាព។

 

 

ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

 

 

សម្រាប់​អ្នក​វិញ មាន​ស្ទីល​ស្លៀក​ពាក់​បែប​ណា​ដែរ?

 

 

សូមអាន៖   ​​ស្ទីល​​ស្លៀក​ខោ​ខូវប៊យ​​ស្អាតៗប្លែក​ៗ​របស់​​តារា​​ស្រី​ពិភពលោក

 

 

 

អត្ថបទ៖ លឹម សុ​នា

រូបថត៖ ផ្តល់ឲ្យ