បុគ្គលិក​ក្រុមហ៊ុន Apple ​​ម្នាក់ៗ​ទទួល​​កាដូ ​​ដែល​មាន​តម្លៃ​១៩០​ដុល្លារ​​​ សម្រាប់​​ដំណាច់​ឆ្នាំ​​​​​២០១៥​​នេះ​


បុគ្គលិក​ក្រុមហ៊ុន Apple ​​ម្នាក់ៗ​ទទួល​​កាដូ ​​ដែល​មាន​តម្លៃ​១៩០​ដុល្លារ​​​ សម្រាប់​​ដំណាច់​ឆ្នាំ​​​​​២០១៥​​នេះ​

​ក្រុមហ៊ុន​ Apple បាន​ធ្វើ​ការ​បញ្ចប់​ឆ្នាំ​២០១៥​ខ្លួន​ដោយ​រក​បាន​នូវ​​ប្រាក់​ចំណេញ​​ជា​ច្រើន ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ចំនួន។ ហេតុ​នេះ​​នៅ​ដំណាច់​ឆ្នាំ​ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​ផ្ដល់​នូវ​កាដូ​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​លក់​រាយ​របស់​ខ្លួន​គ្រប់ៗ​គ្នា​ ​​នៅ​ជុំ​វិញ​ពិភពលោក។

 

បុគ្គលិក​ក្រុមហ៊ុន Apple ​​ម្នាក់ៗ​ទទួល​​កាដូ ​​ដែល​មាន​តម្លៃ​១៩០​ដុល្លារ​​​ សម្រាប់​​ដំណាច់​ឆ្នាំ​​​​​២០១៥​​នេះ​

 

​យោង​តាម​វិបសាយ​ Business Insider បាន​ឲ្យ​ដឹង​ថា ​​បុគ្គលិក​មួយ​រូបៗ​ នឹង​ទទួល​បាន​​ការ​ប្រើ​ប្រាស់ Apple Music ​សេវាកម្ម​ស្ដាប់​ចម្រៀង​តាម​អ៊ីនធឺណិត​​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល​៩​ខែ​ រួម​ទាំង​កាស​ស្ដាប់​ចម្រៀង​ urBeats ម្នាក់​មួយ​គ្រឿង​ផង​ដែរ។ ​បូក​សរុប​តម្លៃ​នៃ​កាដូ​ទាំង​ពីរ​នេះ​គឺ​ប្រមាណ​ជា​ ១៩០​ដុល្លារ​ ដែល​ជា​កាដូ​​ដ៏​ច្រើន​បំផុត​​ផ្ដល់​ជូន​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នេះ។ ​គួរ​បញ្ជាក់​ថា ​​ឆ្នាំ​មុន​បុគ្គលិក​ Apple ម្នាក់ៗ​ទទួល​បាន​​កាតាប​ស្ពាយ​​តម្លៃ​៥៩​មួយ​ រួម​​ជា​មួយ​កំណាព្យ​មួយ​ឃ្លា។

 

បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Apple មាន​សាខា​លក់ Apple Store ចំនួន​​៤៦០​ទីតាំង​នៅ​ជុំវិញ​ពិភពលោក ​​ដោយ​មាន​បុគ្គលិក​លក់​រាយ​សរុប​ ៤៦០០០​នាក់៕​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ក្រុមហ៊ុន​ Apple កំពុង​លួច​​ផលិត​អេក្រង់​ iPhone ជំនាន់​ថ្មី​ នៅ​ក្នុង​​​មន្ទីរ​ពិសោធន៍​​ដ៏​សម្ងាត់​មួយ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BusinessInsider​​