វិធីសាស្ត្រ​ធ្វើឲ្យ​​ស្បែក​ក្រលៀន​ខ្មៅ​ប្រែជាស

ជាទូទៅ បញ្ហារោគស្បែក​ប្រភេទនេះតែងតែ​កើតឡើង​ចំពោះមនុស្ស​ធាត់ពេក ឬមនុស្ស​ដែលមានស្បែកខ្មៅ។ វាមាន​លក្ខណៈជាស្បែកខ្មៅ​នៅចន្លោះ​ជើង និង​កន្លែងក្រលៀនខ្លាំង​ជាង​គេ។ បើទោះបី​ជាមនុស្សភាគច្រើន​មិនអើពើ​នឹងបញ្ហា​នេះ តែវា​អាចបង្ហាញ​ពីបញ្ហាសុខភាព​ធ្ងន់ធ្ងរ។
 
វិធីសាស្ត្រ​ធ្វើឲ្យ​​ស្បែក​ក្រលៀន​ខ្មៅ​ប្រែជាស
មូលហេតុ​ដែលធ្វើឲ្យ​បញ្ហា​រោគស្បែក​នេះកើតឡើង
បើទោះបីជាមូលហេតុ​ចម្បង​នៃរោគស្បែកនេះមិនទាន់​បានកំណត់​អត្តសញ្ញាណ​បាន​ក៏ដោយ តែមាន​កត្តាគ្រោះថ្នាក់​មួយចំនួន​រួមមាន៖ ជំងឺទឹក​នោមផ្អែម, អសមតុល្យអរម៉ូន, ដុំសាច់ និង​កត្តាហ្សែន។ ជាធម្មតា បញ្ហារោគស្បែក​នេះកើតមាន​ចំពោះមនុស្សធាត់ និងអ្នក​ជំងឺទឹកនោមផ្អែម​ទាំង ២ប្រភេទ។
រោគសញ្ញា​នៃជំងឺស្បែក
ក្រៅពីតំបន់ត្រង់​រោមប្រដាប់ភេទ និងក្រលៀន រោគស្បែកនេះអាច​កើតមាន​នៅត្រង់​តំបន់​ស្បែកផ្សេងៗ​ទៀត។ ជាការ​ពិតណាស់ ជាទូទៅ​វាកើតឡើង​នៅត្រង់​កន្លែង​ស្បែក​ដែលប៉ះគ្នា។ វាធ្វើឲ្យស្បែក​ប្រែពណ៌ត្នោត​កាន់តែក្រាស់ឡើងៗ ហើយទន់​ជាងស្បែក​ធម្មតា។ បើទោះបីជា​តាមធម្មតា វាគ្មានការឈឺចាប់​ក៏ពិតមែន តែអ្នក​ជំងឺខ្លះ វាអាច​បណ្តាលឲ្យ​ចេញ​កន្ទួលរមាស់ និង​របកស្បែក។ នៅក្នុង​ករណី អ្នកមាន​រោគសញ្ញា​ណាមួយ អ្នកគួរណាត់​ជួបនឹងអ្នកជំនាញ​ផ្នែករោគ​ស្បែក ដើម្បី​ធ្វើរោគវិនិច្ឆ័យ។

វិធីធ្វើឲ្យ​តំបន់រោមប្រដាប់ភេទ​ប្រែជាស
ប្រទាល​កន្ទុយក្រពើ
វិធីមួយដើម្បីធ្វើឲ្យស្បែក​របស់អ្នក​សតាមបែបធម្មជាតិ និង​កាត់បន្ថយ​ជាតិពណ៌​លើស្បែកគឺ ត្រូវប្រើប្រទាលកន្ទុយ​ក្រពើ។ រុក្ខជាតិ​នេះមាន​ប្រសិទ្ធិភាពខ្ពស់​ក្នុង​ការការពារ​ពីជំងឺមហារីក និង​ជាសមាសធាតុ​ដ៏ខ្លាំងក្លា​អាចជម្រះកោសិកា​ស្បែក​ចាស់ឲ្យ​ស្បែក​ថ្មីដុះឡើងបាន។ ត្រូវយកសាច់ប្រទាល​កន្ទុយ​ក្រពើ​មកបិតលើតំបន់​ដែល​ស្បែកខ្មៅ។ រង់ចាំ​វារយៈ​ពេល ២០នាទី មុនពេល​លាងសម្អាត​នឹងទឹក។ ដើម្បីទទួលបាន​លទ្ធផលកាន់​តែប្រសើរ អនុវត្តវិធី​នេះជារៀង​រាល់ថ្ងៃ។
ម្សៅធ្វើនំ
សមាសធាតុ​របស់វា​បានផ្តល់​អត្ថប្រយោជន៏​យ៉ាងខ្លាំង​ក្នុងការ​កម្ចាត់កោសិកាស្បែក​ងាប់។ ហើយវាក៏អាច​ជួយកម្ចាត់​បញ្ហាស្បែកខ្មៅ​ផងដែរ។ កម្ចាត់​កោសិកា​ស្បែក​ងាប់​ដោយលាយ​ម្សៅធ្វើនំជាមួយ​ទឹក អាចជួយព្យាបាលប​ញ្ហាជាតិពណ៌ឡើងខ្ពស់​ជុំវិញតំបន់​រោមប្រដាប់ភេទបាន​យ៉ាងមាន​ប្រសិទ្ធិភាព។ លាយ​ម្សៅធ្វើនំ​ជាមួយទឹក ដើម្បីឲ្យ​មានលក្ខណៈ​ខាប់​បន្តិច។ លាបវា​លើស្បែក និងរង់ចាំរហូត​ដល់ស្ងួត។ លាង​សម្អាតវា​ចេញ។ អនុវត្តវិធី​នេះឲ្យបាន ២ដងក្នុងមួយសប្តាហ៏។
ក្រូចឆ្មា
ក្រូចឆ្មាមានផ្ទុកនូវវីតាមីន Cខ្ពស់ និងសារធាតុក​ម្ចាត់កោសិកា​ងាប់ៗ ធ្វើឲ្យស្បែក​តឹងណែន​ស្អាត។ លើសពី​នេះទៀត ក្រូចឆ្មា​អាចជួយ​ជម្រះ​កោសិកា​ស្បែកចាស់​ឲ្យកោសិកា​ស្បែក​ថ្មូលូតលាស់។
ប្រើទឹកក្រូចឆ្មា​ជូតលើតំបន់​រោមប្រដាប់​ភេទរយៈពេល ២-៣នាទី។ រង់ចាំរយៈពេល​ប្រហែល ២០នាទី បន្ទាប់​មកលាង​សម្អាត​វាចេញ។ វិធីផ្សេងទៀត អាចលាយ​ទឹកក្រូចឆ្មា​ជាមួយ​ទឹកឃ្មុំ រួចលាប​លើស្បែគ។ លាងសម្អាត​វាចេញក្រោយ​រយៈពេល ២០នាទី។ បន្ទាប់​មកទៀត ប្រើក្រែម។
ត្រសក់
ប្រភេទ​បន្លែនេះមានផ្ទុក​នូវសារធាតុ​ជួយឲ្យ​ស្បែកស។ ដើម្បីទទួលបាន​ឲ្យប្រសិទ្ធិភាព​កាន់តែខ្លាំង​ឡើង លាយទឹកក្រូចឆ្មា​ជាមួយ​ទឹកត្រសក់។ ទឹកក្រូចឆ្មា​ជួយឲ្យ​ស្បែកស ចំណែក​ឯទឹកត្រសក់​ជួយព្យាបាល​បញ្ហាផ្សេងទៀត​ដែលពាក់ព័ន្ធ​នឹង​រោគស្បែកនេះ។ ជម្រើសល្អ គួរលាយទឹក​ក្រូចឆ្មា និងទឹកត្រសក់​ជាមួយនឹងម្សៅរមៀត​បន្តិច។ ទឹកក្រូចឆ្មា​នឹងជួយ​ឲ្យ​ស្បែក​ស កម្ចាត់​កោសិកាស្បែក​ងាប់ ចំណែកឯ​ទឹកត្រសក់​ជួយកាត់បន្ថយ​ភាពឈឺចាប់​លើស្បែក។ រមៀតការពារ​ស្លាកស្នាម។
ផ្ទុយទៅវិញ ​អ្នកអាចហាន់​ត្រសក់ រួចជូតលើតំបន់​ស្បែកខ្មៅ ឬលាបទឹកត្រសក់​លើស្បែក​របស់អ្នក។ អ្នកនឹង​បានឃើញលទ្ធផល​ដំបូងក្នុង​រយៈពេល ២-៣ថ្ងៃ៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រ​ធ្វើឲ្យ​​ស្បែក​ក្រលៀន​ខ្មៅ​ប្រែជាស