ចាប់បាន​ជនសង្ស័យ ៤០ នាក់ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​នៅ​ភ្នំពេញ​

ភ្នំពេញ ៖ នៅវេលា​ម៉ោង ​៣ ​រសៀល ​ថ្ងៃទី​១៥​ ខែធ្នូ ឆ្នាំ​២០១៥ ការិយាល័យ​ប្រឆាំង​គ្រឿងញៀននៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន ៤០ ​នាក់ ក្នុង​នោះស្រី​ ៣​ នាក់ ពាក់ព័ន្ធ​នឹងករណីប្រើប្រាស់​ និង ​ចែកចាយគ្រឿងញៀនយ៉ាងសកម្ម ក្នុង​រាជធានី​ភ្នំពេញ​ដែល​សមត្ថកិច្ច​បានធ្វើកា​រ​បង្ក្រាបកាលពី ថ្ងៃទី​១៣-ទី​១៤ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ ។​

ចាប់បាន​ជនសង្ស័យ ៤០ នាក់ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​នៅ​ភ្នំពេញ​

ចាប់បាន​ជនសង្ស័យ ៤០ នាក់ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​នៅ​ភ្នំពេញ​

លោក វរសេនី​យ៏​ឯក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ដើម្បី​ចូលរួម​កាត់ បន្ថយ​សកម្មភាពចែកចាយ ដែលជា​បញ្ហា​ស្មុ​គ្រស្មាញ និង ​មាន​គ្រោះថ្នាក់បំផុត​នោះ លោក​បាន​ដឹកនាំ​កម្លាំង​តាម​បណ្តា​ខណ្ឌ​ទាំង​ ១២​ ក្នុង​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​៤០ ​នាក់ ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​ ៣០​ ក​ញ្ចប់ និង​ សម្ភារៈ​សម្រាប់​ជក់​មួយចំនួន ​។

ចាប់បាន​ជនសង្ស័យ ៤០ នាក់ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​នៅ​ភ្នំពេញ​

ចាប់បាន​ជនសង្ស័យ ៤០ នាក់ ពាក់​ព​ន្ធ័​ករណី​ប្រើប្រាស់ និង ចែកចាយ​គ្រឿងញៀន​នៅ​ភ្នំពេញ​
​លោក​ស្នងការរង បាន​បន្ត​អោយដឹងទៀតថា ប្រជាពលរដ្ឋ​មាន​ភាពសប្បាយ​រីករាយយ៉ាងខ្លាំង ដែល​កន្លងមកនេះ​កម្លាំង​របស់លោក​បាន​ចុះទៅ​បង្ក្រាប​នៅ​តំបន់​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ ។​ លោក​ស្នងការរង​ក៍បាន​សំណួ​ម​ពរ​ដល់​ប្រជា​ពល​មេត្តា​សហការ​ និង ​ផ្តល់​ព័​ត៌​មាន​ពី​សកម្មភាព​ជនល្មើស ដើម្បី​សមត្ថកិច្ច​បង្ក្រាបបាន​ទាន់ពេល​ ៕ (ប្រភព TV5)