ករណី​បាញ់ប្រហារ នៅ​ទួល​ស្វាយព្រៃ​១ ស្លាប់​៣ និង​ម្នាក់​ដង្ហើមចង្រិត​

ភ្នំពេញ: ករណី​បាញ់ប្រហារ នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​លេខ​២២ ផ្លូវ​លេខ​៣៥៨  ខណ្ឌចំការមន ម្សិលមិញ​នេះ ចំនួន​អ្នកស្លាប់កើនឡើង​ដល់ ៣ នាក់​ហើយ ខណៈ​ជន​បាញ់ប្រហារ ក៏​កំពុង​រងរបួស​ធ្ងន់ដង្ហើមចង្រិត ដេក​សម្រាក​ព្យាបាលនៅក្នុង​មន្ទីរ​ព្យេ  ក្រោយ​រងរបួស ដោយសារ​ក្រុម​ជនរងគ្រោះវាយ​កាប់​ចាក់ ទៅលើ​ជាច្រើន​កន្លែង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ជុគ ឡាយ អាយុ ៦២​ឆ្នាំ ជា​មេភូមិ​៤ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​កូនប្រុស ឈ្មោះ ឡាយ រិទ្ធី អាយុ ៣០​ឆ្នាំ បាន​ស្លាប់ និង​ឈ្មោះ ប៊ុន លឿន អាយុ ១៨​ឆ្នាំ បាន​ស្លាប់ នៅ​មន្ទី​ពេទ្យ​រុស្សី និង​ជនសង្ស័យ ឈ្មោះ កែវ វណ្ណា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ រងរបួស​ធ្ងន់ ដង្ហើមចង្រិត កំពុង​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

​តាម​ការបំភ្លឺ​របស់​សាក្សី នៅ​ជុំវិញ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ករណីនេះ គឺ​ផ្តើមចេញពី​ទំនាស់ ដោយ​ខាង​ជនរងគ្រោះ នាំ​កូន​និង​ចៅ ទៅរក​រឿង​ជនសង្ស័យ​ដល់ផ្ទះ ដោយមាន​ដៃ​កាន់​ដាវ ចំនួន​២​ដើម មកជា​មួយ​ផង ហើយ​កាប់​ទៅលើ​ជនសង្ស័យ ជាច្រើន​កាំបិត ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​រូបនេះ ដក​កាំភ្លើង​ពី​ចង្កេះ បាញ់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​ពីរ​នាក់ និង​របួសធ្ងន់ ១​នាក់ តែម្តង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​នាក់ ឈ្មោះ កែវ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ និង​ចាប់យក​វត្ថុតាង មាន​ដាវ ២​ដើម និង​កាំភ្លើងខ្លី ១​ដើម ម៉ាក​បេ​អា​តា យកមក​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​ឈ្មោះ កែវ វណ្ណា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ រងរបួស​ធ្ងន់ ដង្ហើមចង្រិត ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​កាល់ម៉ែត ភ្លាមៗ​ដែរ​៕V​/S