​អយ្យការ​នាំខ្លួន​មន្ត្រី​សិទ្ធិមនុស្ស ២​នាក់ មក​សួរ បន្ទាប់ពី​ចាប់ខ្លួន​តំណាង ពលរដ្ឋ​តវ៉ា រឿង​ដី​ផលប៉ះពាល់​ផ្លូវ​រថភ្លើង​

បន្ទាយមានជ័យ: នៅ​ល្ងាច​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០១៥ តុលាការ​បានចេញ​ដីកា នាំខ្លួន​មក​សួរនាំ ប្រធាន​អង្គការសិទ្ធិមនុស្ស​២​រូប ប្រចាំខេត្ត​បន្ទាយមានជ័យ ករណី​ឃាត់​តំណាង ឬ​មេដឹកនាំ​មនុស្ស​សកម្ម​តវ៉ា ដោយ​ហែ​ក្តារ​មឈូស​ក្រដាស រឿង​ដី​ផលប៉ះពាល់​ផ្លូវ​រថភ្លើង ក្រុង​ប៉ោយប៉ែត កន្លងមក​។​

​ប្រភពព័ត៌មាន បានអោយដឹងថា​: នៅ​ថ្ងៃទី​១៥ ធ្នូ លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​ដីកា ដាច់ដោយឡែក​ពីគ្នា អោយ​លោក ស៊ុំ ច័ន្ទ​គា អ្នកសម្របសម្រួល អង្គការសិទ្ធិមនុស្ស អាដហុក និង​លោក ភុ​ន ឈិន ប្រធាន​អង្គការ លីកាដូ ចូល​បំភ្លឺ​តុលាការ ពាក់ព័ន្ធ​បាតុកម្ម​តវ៉ា​ហែ​ក្តារ​មឈូស​ក្រដាស និង​ទីងមោង​មន្ត្រី​ពុករលួយ រឿង​ដី​ផលប៉ះពាល់​ផ្លូវ​រថភ្លើង ក្រុង​ប៉ោយប៉ែត ។ ប៉ុន្តែ​លោក​ទាំង​២​រូប បានស្នើ​រក​មេធាវី ចូល​បំភ្លឺ​ជំនួស​។ ឃើញ​ដូច្នោះ លោក​ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៦ ធ្នូ ក៏បាន​ចេញ​ដីកា​បង្គាប់ អោយ​លោក​ទាំង​២​រូប ចូលខ្លួន​បំភ្លឺ​ដោយ​អោយ កម្លាំង​នគរបាល​ខេត្ត អនុវត្ត​។​
   
​នៅ​ម៉ោង ៣ រសៀល ដល់​ល្ងាច​ដដែល  លោក​ប្រធាន​អង្គការសិទ្ធិមនុស្ស ទាំង​២​នាក់ បាន​ជួប​បំភ្លឺ​ជាមួយ​លោក ផាន់ វណ្ណរ័ត្ន អំពី​ដំណើររឿង​ពាក់ព័ន្ធ​បាតុកម្ម​ពលរដ្ឋ នៅ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ដែល​ហែ​តវ៉ា ៣​លើក ហើយ ៣ លើកចុងក្រោយ មាន​លើក​ហែ​ក្តារ​មឈូស​ក្រដាស និង​ធ្វើ​រូប​ទីងមោង មន្ត្រី​ពុករលួយ រឿង​ដី​ផលប៉ះពាល់​ផ្លូវ​រថភ្លើង ក្រុង​ប៉ោយប៉ែត កន្លងមក​ផង និង​ការឃាត់ខ្លួន​តំណាង​ពលរដ្ឋ​ម្នាក់ ឈ្មោះ ឆេង ប៊ុន​ហាក់ ។​
    
​ក្រោយ​ព្រះរាជអាជ្ញា សាកសួរ លោក​ភុ​ន ឈិន ប្រធាន​អង្គការសិទ្ធិមនុស្ស​លីកាដូ ប្រចាំខេត្ត​បន្ទាយមានជ័យ មិនបាន​ប្រាប់ដ​ល់អ្ន​កាសែត ជាច្រើន​នាក់ រង់ចាំ​នៅមុខ​តុលាការខេត្ត នោះទេ​។​

​ប៉ុន្តែ​លោក​ស៊ុំ ច័ន្ទ​គា អ្នកសម្របសម្រួល អង្គការសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត​នេះ បាន​ប្រាប់​អ្នកកាសែត​ថា​: ក្នុងនាម​ស្ថាប័ន​អនុវត្ត​ច្បាប់ អយ្យការ បាន​បំពេញ​តួនាទី ចេញ​ដីការ​អោយចូល​បំភ្លឺ និង​បន្ទាប់មក ចេញ​ដីកា​អោយ​នាំខ្លួន​ភ្លាមៗ​បាន​។ ប៉ុន្តែ​លោក​ក៏​មិនដឹងថា រឿង​ហ្នឹង​វា​បន្ទាន់ និង​ចាំបាច់​ប៉ុណ្ណា​នោះទេ ដែល​ដល់​ថ្នាក់​នាំខ្លួន​លោក ជា​មន្ត្រី​សិទ្ធិមនុស្ស មក​បំភ្លឺ​នោះ ព្រោះ​ដីកាកោះ​ចូល​បំភ្លឺ ចេញផុត​បន្តិច ក៏​ចេញ​ដីកានាំខ្លួន​បន្ទាប់មក​។​
   
​ទោះយ៉ាងណា លោក ស៊ុំ ច័ន្ទ​គា បាន​និយាយថា បញ្ហា​នេះ លោក​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​នេះ បាន​យល់ និង​ទទួល​ការបំភ្លឺ អោយអស់​ចម្ងល់​ថា តើ​លោក​និង​លោក ភុ​ន ឈិន ឬ​មន្ត្រី​សិទ្ធិមនុស្ស នៅ​ពីក្រោយ ឬ​ជា​អ្នក​ញុះញង់​ពលរដ្ឋ អោយធ្វើ​បាតុកម្ម​តវ៉ា ដូច​ការចោទប្រកាន់ ឬ​ជា​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​?​។​
   
​លោក​បាន​បន្តថា តែ​ជាក់ស្តែង លោក​ព្រះរាជអាជ្ញា និង​មន្ត្រី​សិទ្ធិមនុស្ស បាន​យល់​ជ្រាប​ពី​សកម្មភាព និង​តួនាទី ហើយ​យើង​នៅតែ​បន្ត​សហការគ្នា​ដ៏​ល្អ និង​ជឿ​ទុកចិត្តបាន​ជាមួយគ្នា ដើម្បី​ការអនុវត្ត​ច្បាប់ អោយមាន​យុត្តិធម៌ អាច​ទទួលយកបាន​។​
   
​គួររំលឹកថា នៅ​ថ្ងៃទី​១៣ ធ្នូ ពលរដ្ឋ​រាប់សិប​គ្រួសារ នៅ​ភូមិ និង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បាន​លើកគ្នា​តវ៉ា ជា​លើក​ទី​១៣ ករណី​ដី​លំនៅឋាន​ប៉ះពាល់ គម្រោង​ផ្លូវ​រថភ្លើង​។ លើក​នេះ ពួកគេ​បាន​ដើរ​ហែប​ដា ធ្វើ​មឈូស​ក្រដាស និង​ធ្វើ​រូប​ទីងមោង សម្គាល់​មន្ត្រី​ពុករលួយ ដែល​ខកខាន​មិន​ដោះស្រាយ រឿង​គោលនយោបាយ អោយ​ពួកខ្លួន ដែល​តវ៉ា​ជាច្រើនលើក​។​
 
​ដល់​ថ្ងៃទី​១៤ ធ្នូ ប៉ូលិស បានទទួល​បញ្ជា​ពី ព្រះរាជអាជ្ញា និង​អាជ្ញាធរខេត្ត ហើយ​ចុះទៅ​ឃាត់ខ្លួន​ជន​សកម្ម ឬ​តំណាង​ពលរដ្ឋ​តវ៉ា​ម្នាក់ ឈ្មោះ ឆេង ប៊ុន​ហាក់​។ រសៀល​ថ្ងៃ​ដដែល ពលរដ្ឋ​រាប់សិប​នាក់ បាន​លើកគ្នា​មក​តវ៉ា មុខ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត និង​ថ្ងៃទី​១៥​ធ្នូ បាន​លើកគ្នា​តវ៉ា មុខ​តុលាការខេត្ត ដើម្បី​៖ ទី​១:​សុំ​ដោះស្រាយ​សំណង និង​គោលនយោបាយ ចំនួន​៦​ចំណុច រឿង​ដី​លំនៅឋាន​របស់​ពួកខ្លួន នៅ​ភូមិ​-​សង្កាត់​ផ្សារកណ្តាល ដែល​ប៉ះពាល់​ជាមួយ គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​។ ទី​២-​សុំ​នាំ​តំណាង​ឈ្មោះ ឆេង ប៊ុន​ហាក់ ត្រឡប់ទៅផ្ទះ​វិញ ដោយ​គ្មាន​លក្ខ​ខណ្ឌ​៕V/S