គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

​គង់ ច័ន្ទ​ស្រីមុំ ដែលជា​តារា​សម្ដែង​វ័យក្មេង សម្រស់​ស្រស់ស្អាត និង​ជា​ម្ចាស់​ជំនួញ​ទឹកអប់​ម៉ាក​ល្បី មួយ​ឈ្មោះ Secret By Sreymom បានធ្វើការ​ចែករំលែក​វីដេអូ​មួយ តាម​បណ្ដាញ​សង្គម​របស់​នាង ដែល​ហាក់​ទំនងជា​នាង​ចង់បាន​អ្វីដែល​បង្ហាញ​ដូច​ក្នុង​វីដេអូ​នោះដែរ ។​

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

​បើតាម​ការសរសេរ​ភា្ជ​ប់​ជាមួយនឹង​វីដេអូ​នោះ ស្រីមុំ បានសរសេរថា «(The next 10″ Seyha Kem)» ដែល​ប្រហែលជា ស្រីមុំ ចង់​បានន័យថា «​ពេល​បន្ទាប់​នោះ គឺ​ច​ញ្ចៀ​ន​ពេជ្រ ទំហំ ១០ ក្រា​ត់​ណា គឹម សីហា​» ស្រប​ពេលដែល​ពាក្យពេចន៍​ប៉ុន្មាន​ឃ្លា​នោះ ភ្ជាប់​ជាមួយនឹង​ទឹកមុខ​ភ័យ​ផង រីករាយ​ផង នឹង​ពេញ​ដោយ​ក្ដី​ស្រឡាញ់​ថែមទៀត។

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

​​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​ កន្លងទៅនេះ គង់ ច័ន្ទ​ស្រីមុំ ក៏​ធ្លាប់​បានទទួល​កាដូ​ក្រវិល​ពេជ្រ​ពី កំលោះ​រូប​សង្ហារ គឹម សីហា ផងដែរ ដោយ​នាង​បានបញ្ជាក់​នាពេលនោះ​ថា « លើកទីមួយ​ហើយ ដែល​គាត់​សុំ​ពាក់​ក្រវិល​អោយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា បង​នឹង​ថែរក្សា​អូន​រហូត ហើយ​ឈប់​ធ្វើអោយ​អូន ពិបាកចិត្ត​ទៀតហើយ នេះ​ជា​កាដូ​តិចតួច​ដែរ​បង​ជូន​សំរាប់​ការខិតខំ​ចាប់ដៃគ្នា​រកស៊ី​ជាមួយ​បង 8 ឆ្នាំ កន្លងមកសង្ឃឹមថា​អូន​នឹង​ពេញចិត្ត។ អូន​ចង់​ប្រាប់​បង​វិញ​ថា​អូន​ស្រលាញ់​បង​ខ្លាំងណាស់​»។​

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

​គួររំលឹកថា គូរ​ស្នេហ៍​មួយគូ​នេះ តែង​បាន​បង្អួត​ពី​ភាព​ស្និទ​ស្នាល​របស់ខ្លួន បង្ហាញ​ប្រាប់​គេឯង​ឲ្យ ដឹង ហើយ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ ក៏​ក្លាយជា​រឿង​ស៊ាំ​ភ្នែក​ស៊ាំ​ត្រចៀក​ទៅហើយ​សម្រាប់ ទស្សនិកជន​គ្រប់គ្នា តែ​ពួកគាត់​ក៏​កំពុង​រងចាំ​ដែរ​ថា តើ​គូស្នេហ៍​មួយគូ​នេះ នឹង​រៀបការ​ជាមួយគ្នា​នៅ ពេលណា​ឲ្យ​ប្រាកដ​នោះ ៕ ខេមរា​
​  គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!

គង់ ច័ន្ទ​ស្រីមុំ ចង់​​នោះ​ចង់​!