លេខ​«១»​ឈ្នះ​ពានរង្វាន់​ប្រធានបទ​អាស៊ាន​ទទួលបាន​ប្រាក់​៥០០​ដុល្លារ និង​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​

​វិទ្យាស្ថាន CAM-ASEAN និង​សារព័ត៌មាន​ថ្មីៗ បង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​យក​ពានរង្វាន់ ASEAN Knowledge Line​។ ពានរង្វាន់​នេះ​នឹង​បើកឱកាស​ឲ្យ​និស្សិត​គ្រប់រូប​អាច​ចូលរួម​ប្រកួតប្រជែង​បាន​។ អ្នក​ដែល​មិនមែនជា​និស្សិត មិនមាន​សិទ្ធិ​ប្រឡងប្រជែង​យក​ពាន់រង្វាន់​នេះ​ទេ​។ ការប្រឡងប្រជែង​ត្រូវធ្វើ​ឡើងជា​ភាសា​អង់គ្លេស​។ និស្សិត​ដែល​ចូលរួម​ប្រឡង​ត្រូវបាន​គេ​តម្រូវ​ឲ្យ​សរសេរ​ពី​៧០០​ទៅ​១០០០​ពាក្យ​ជា​ទម្រង់ Essay Guidelines​។ អ្នករៀបចំ​កំណត់​យក​បេក្ខជន​ចូលរួម​តែ​១០០​នាក់​ប៉ុណ្ណោះ​។ ឯកសារ​ប្រឡង​របស់​និស្សិត​ត្រូវ​ផ្ញើជូន​ទៅកាន់ នៃ​វិទ្យាស្ថាន CAM-ASEAN​។  កាល​បរិ​ចេ្ឆ​ទ​ចុងក្រោយ​នៃ​ការទទួល​អត្ថបទ​ប្រឡងប្រជែង គឺ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៦​ខាងមុខនេះ​។

​ដើម្បី​ឲ្យ​សំណេរ​របស់ខ្លួន​អាច​ទទួលជោគជ័យ និស្សិត​ត្រូវគោរព​តាម​គោលការណ៍​មួយចំនួន ក្នុងនោះ​មាន​៖ ការស្រាវជ្រាវ បន្ទាប់មក សរសេរ Essay និង​បន្ទាប់មកទៀត គឺ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​សួរដេញដោល​។ មុននឹង​ក្លាយទៅជា​ជ័យលាភី បេក្ខជន​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ពោលគឺ​មុនដំបូង ១០០​នាក់ បន្ទាប់មក​ជម្រុះ​នៅសល់តែ​២០​នាក់ មុននឹង​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅសល់តែ​៥​នាក់​។

​បេក្ខជន​ជ័យលាភី​លេខ​មួយ នឹង​ទទួលបាន​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​រយៈពេល ៤​ថ្ងៃ និង​ប្រាក់រង្វាន់ ៥០០​ដុល្លា អាហារូបករណ៍​សិក្សា​នៅ CAM-ASEAN រយៈពេល​មួយឆ្នាំ ការប្រើប្រាស់​អ៊ិន​ធើ​ណេ​ត XG ពី​ក្រុមហ៊ុន Cellcard និង​រង្វាន់​ផ្សេងទៀត​។ អ្នកឈ្នះ​បន្តបន្ទាប់​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ​។

​ប្រធានបទ​ដែល​និស្សិត​ត្រូវដាក់​ប្រឡងប្រជែង​គឺ​៖ What Asean community means to you? What will you do to engage in this dynamic community​។ តើ​សហគមន៍​អាស៊ាន​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​អ្នក​? តើ​អ្នក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​ចូលរួម​នៅក្នុង​សហគមន៍​ដ៏​រស់​រវើក​មួយ​នេះ​?

​កំណត់ចំណាំ​៖ ហាម​លួច​ចម្លង​អត្ថបទ​គេ​យកមក​ដាក់​ប្រឡងប្រជែង​។ ត្រូវធ្វើ​ការស្រាវជ្រាវ​ដោយ​ខ្លួនឯង និង​សរសេរ​តាមរបៀប​ខ្លួនឯង​ជាមួយនឹង​គំនិត​ខ្លួនឯង​។
​ទំនាក់ទំនង Tel: 093 909 395