យក់ ថិតរដ្ឋា ត្រៀម​បទ​ថ្មី

យក់ ថិតរដ្ឋា ត្រៀម​បទ​ថ្មី

យក់ ថិតរដ្ឋា បាន​ប្រាប់មក​កាន់​ Sabay ថា នាង​កំពុង​ត្រៀម​ចេញ​បទ​ចម្រៀងថ្មីៗ​មួយ​ចំនួន ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់​​នា​ពេល​កន្លង​មក​ និង​ទាក់ទាញ​ការ​គាំទ្រ​ឡើង​វិញ ក្រោយ​សម្រាល​កូន​ខ្ចី។

 

យក់ ថិតរដ្ឋា ត្រៀម​បទ​ថ្មី

 

យក់ ថិតរដ្ឋា និយាយ​ថា៖“ព្រោះ​ឥឡូវ​កំពុងតែ​ត្រៀម​ចេញ​បទ​ចម្រៀង​មួយ​អាល់ប៊ុម​តែ​ម្នាក់ឯង តែ​មិន​ទាន់​រួចរាល់​នៅ​ឡើយ​ទេ”។ តារា​ចម្រៀង​កូន​ពីរ​រូប​នេះ​​បន្ត​​ទៀត​ថា  នាង​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ពី​សន្ទុះ​នៃ​ការ​គាំទ្រ​បាន​នៅ​ឡើយ​​ទេ ចំពោះ​អាល់ប៊ុម​ចម្រៀង​ខាង​លើ​នេះ ខណៈ​បាន​ឈ្លាត​​ឆ្ងាយ​ពី​អ្នក​គាំទ្រ​ជា​យូរ​មក​ហើយ​ដែរ។ ប៉ុន្តែ​ប្រភព​ដដែល​អះអាង​ថា នាង​​បាន​ត្រៀម​លក្ខណៈ​​រួចរាល់​ហើយដើម្បី​ធ្វើ​ឲ្យ​ទស្សនិកជន និង​​​អ្នក​គាំទ្រ​មាន​ភាព​ភ្ញាក់ផ្អើល។

 

ជាមួយ​គ្នានោះ តារា​ចម្រៀង​សំឡេង​ស្អក​រូប​នេះបន្ថែម​ថា នាង​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ សម្រាប់​បទ​ចម្រៀង​ថ្មី​ៗទាំង​នោះ ព្រោះ​​ភាគ​ច្រើនជា​ចង្វាក់​បែប​ថ្មីញាក់​កន្ត្រាក់​អារម្មណ៍​ទៀត​ផង។ យ៉ាង​ណា​ក៏​ដោយ យក់ ថិតរដ្ឋា បញ្ជាក់​ទៀត​ថា នឹង​ទុក​ឱ្យ​ទស្សនិកជន​​រង់ចាំ​ជួយ​ផ្ដល់​ពិន្ទុ​ដល់​បទ​ចម្រៀង​ទាំង​នោះ​ផង ក្រោយ​ចរាចរ​លើ​ទីផ្សារ​ឆាប់ៗ​ខាង​មុខ៕

 

អត្ថបទ៖ទ្រី រ៉ាវី