រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥


រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

ពេលវេលា​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី​ជិត​ឈាន​មក​ដល់ មាន​រឿងរ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ចង្កោម​សិល្បៈ​ក្នុង​ប្រទេស​កូរ៉េ។ Sabay នឹង​រំឭកជូន​​ប្រិយមិត្ត​​អំពី​រឿង​សំខាន់​ៗ​ដែល​​បាន​ផ្ទុះ​កក្រើក​​ក្នុង​វ័យ ​ ​​ K pop សម្រាប់​ឆ្នាំ ២០១៥៖
​​​
១. Eli ក្រុម U-KISS ទម្លាយ​រឿង​រៀបការ

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

 

កាល​ពី​ពេល​ថ្មី​ៗ Eli សមាជិក​ក្រុម U-KISS បាន​បង្ហើប​ថា​ឲ្យ​ដឹង​ថា ខ្លួន​បាន​រៀបការ​តាំង​ពី​ឆ្នាំ​មុន និង​ជិត​ក្លាយ​ជា​ឪពុក​គេ​ទៀត​ផង​។ ដំណឹងនេះ​បាន​ធ្វើ​ឲ្យ​ទាំង​អ្នក​គាំទ្រ​និង​មិន​គាំទ្រ Eliមាន​ក្ដី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

 

អាន​លម្អិត

 

២. Tiffany ចែក​ផ្លូវ​គ្នា​ដើរ Nichkhun

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

Tiffany សមាជិក​ក្រុម Girls’ Generation និង​បុរស​សង្ហា​​សញ្ជាតិ​​ថៃ Nichkhun ក្រុម 2PM​ បាន​សម្រេច​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​ បន្ទាប់​ពី​ស្រលាញ់​គ្នា​អស់​រយៈពេល១ឆ្នាំ​​៥​ខែ។​ អ្នកគាំទ្រ​តារា​ទាំង​ពីរ​​ស្រងាកចិត្ត​ជា​ខ្លាំង​ ក្រោយ​ព័ត៌មាន​នេះ​ក្លាយ​ជាការពិត។

 

អាន​លម្អិត

 

៣.សមាជិក​ Baby KARA ​​ធ្វើ​អត្តឃាត​

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

សមាជិក​ក្រុម​ Baby KARA ​​​គឺ​ Sojin ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៤ ​កន្លង​ទៅ​​ ហើយ​ប៉ូលិស​បាន​សន្និដ្ឋាន​ថា ​នោះ​ជា​ការ​ធ្វើ​អត្តឃាត។ ​​​

 

អានលម្អិត

 

៤. CEO ផលិតកម្ម FNC ត្រូវ​គេ​ចាត់​ទុក​ជា​មេ​គួរ​ឲ្យ​ខ្លាច

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

 

នាយក​ប្រតិបត្តិ​ផលិតកម្ម FNCលោក Han Seong-ho ត្រូវ​បាន​គេ​ចោទ​ថា ​តែង​ស្ដី​បន្ទោស​ឲ្យ​ក្រុម​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​។ តាម​ពាក្យ​ការ​ទម្លាយ​ឲ្យ​ដឹង Seong-hoជា CEO តឹងរ៉ឹង​ម្នាក់ ហើយ​ធ្លាប់​ស្ដី​ឲ្យ​តារា​ជា​ច្រើន​ជា​ពិសេស​ក្រុម F.T. Island និងCNBLUE។

 

៥. Suzy និង Lee Min Ho ក្លាយ​ជា​សង្សារ

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

ផ្អែក​តាម​​សារព័ត៌មាន Dispatch បាន​ចុះ​ផ្សាយ​ថា​តារា​សម្ដែង​ប្រុស Lee Min Ho និង Suzy សមាជិក​ក្រុម miss A បាន​ភ្ជាប់​ចំណង​ស្នេហ៍​នឹង​គ្នា។ តារា​ទាំង​ពីរ​បាន​​ធ្លាប់​បាន​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​​ជាមួយ​គ្នា ជាពិសេស​ពួក​គេ​បាន​​ណាត់​ជួប​គ្នា​នៅ​ទីក្រុង​ឡុងដុង​ប្រទេស​អង់គ្លេស​ទៀត​ផង។

 

 អាន​លម្អិត

 

៦. G-Dragon នាំ​មិត្ត​ស្រី Kiko ឡើង​សណ្ឋាគារ

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

កាល​ពី​ខែ​កក្កដា G-Dragonត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាំ​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូដែល​ជប៉ុន Mizuhara Kiko ឡើង​សណ្ឋាគារ​មួយ​កន្លែង​មាន​ឈ្មោះ​ថា elite hotelក្នុង​ប្រទេស​កូរ៉េ ។ ទង្វើ​នេះ សមាជិក​ក្រុម BIGBANG ហាក់​មាន​បំណង​ចង់​បង្ហាញ​ពី​ទំនាក់​ទំនង​របស់​ពួកគេ​ទៅ​សាធារណជន​បាន​ដឹង។

 

អាន​លម្អិត

 

៧. Song Seung Hun និង Liu Yifei ផ្ដើម​ស្នេហ៍​នឹង​គ្នា

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

តារា​សម្ដែង​កូរ៉េ Song Seung Hunនិង​តារា​សម្ដែង​ចិន Liu Yifei ​បាន​ប្រកាស​ទំនាក់ទំនង​ស្នេហ៍​កាល​ពី​ខែ​សីហា។ ដំណឹង​នេះ​បាន​ធ្វើ​អ្នក​គ្រប់​គ្នា​ ជាពិសេស​អ្នក​គាំទ្រ​របស់​ពួក​គេ​រំភើប​យ៉ាង​ខ្លាំង​និង​ទាំង​បញ្ចេញ​មតិ​ថា តារា​ទាំង​ពី​ពិត​ជា​សម​គ្នា។

 

អាន​លម្អិត

 

៨. 2NE1ធ្វើ​ឲ្យ​អ្នកគាំទ្រ​អរ​ ពេល​ត្រលប់​មក​សម្ដែង​ជាមួយ​គ្នា

 

រំឭក ៨​ រឿង​ផ្ទុះ​ខ្លាំង​​ក្នុង​រង្វង់​វិស័យ​​ K pop ឆ្នាំ ២០១៥

បន្ទាប់​ពី​បាត់​មុខ​ពី​ឆាក​សម្ដែង​និង​មិន​ចេញ​បទ​ថ្មី​ជិត​ពីរ​ឆ្នាំ ក្រុម​ចម្រៀង 2NE1បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​រំភើប​យ៉ាង​ខ្លាំង​ ក្រោយ​បង្ហាញ​ខ្លួន​សម្ដែង​ជុំ​គ្នា​ក្នុង​កម្មវិធី MAMA ៕

 

 អាន​លម្អិត

 

ចុចអាន៖សាច់​ដុំ​តារា​កូរ៉េ ១១ ដួង​នេះ អ្នក​ពេញ​ចិត្ត​មួយ​ណា?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop

​​​​​