សិង្ហបុរី៖ នាវាដឹកទំនិញ លិចក្រោយ ពីបុកនាវាពេទ្យ

សិង្ហបុរី៖ នាវាដឹកទំនិញមួយគ្រឿង បានលិចនៅក្នុងច្រក សមុទ្ររបស់ប្រទេស សិង្ហបុរី បន្ទាប់ ពីបានបុកនឹង នាវាពេទ្យ មួយគ្រឿង កាលពីយប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ ២០១៥។ នេះបើតាម ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ដកស្រង់សម្តីពីមន្ត្រី កងទ័ពជើងទឹកសិង្ហបុរី។

នាវាដែលបានលិចនោះ មានឈ្មោះថា Thorco Cloud បានលិចបន្ទាប់ ពីបុកនឹងនាវា Stolt Commitment នៅក្នុង ដែនទឹករបស់ ឥណ្ឌូណេស៊ី ស្ថិតនៅចំណុច ១១ គីឡូម៉ែត្រ នៃភាគ ពាយ័ព្យ កោះបាតាំ។

ចំពោះនាវាដែល បានលិចនោះ ផ្ទុកកម្មករចំនួន ១២នាក់ ប៉ុន្តែក្រោយការលិចមានតែ ៦ នាក់ ដែលត្រូវបានក្រុម សង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ របស់ប្រទេសសិង្ហបុរី។ នាវាខាងលើនេះ ដឹកឥន្ធនៈ ដែលមាន ទម្ងន់ ៥៦០ តោន។ ដោយឡែកនាវាពេទ្យ រងការខូចខាតគួរសម៕

សិង្ហបុរី៖ នាវាដឹកទំនិញ លិចក្រោយ ពីបុកនាវាពេទ្យ

សិង្ហបុរី៖ នាវាដឹកទំនិញ លិចក្រោយ ពីបុកនាវាពេទ្យ

សិង្ហបុរី៖ នាវាដឹកទំនិញ លិចក្រោយ ពីបុកនាវាពេទ្យ