ចិនបង្ហោះ ផ្កាយរណបថ្មី ដើម្បីបំភ្លឺកន្លែង ងងឹតដោយផ្សែងអ័ព្ទ

ជីឃ័ន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នាថ្ងៃព្រហស្បតិ៍ ទី ១៧ ខែធ្នូ ឆ្នាំ ២០១៥ នេះថា ចិនបាន បញ្ចូន ផ្កាយរណប និង កែវយឺតអវកាស ជាលើកដំបូងរបស់គេ ទៅកាន់ លំហអាកាស ដើម្បីស្វែងរកកន្លែងងងឹត ដែលត្រូវបានគ្របដណ្តប់ ដោយផ្សែងយ៉ាងក្រាស់។

ផ្កាយរណប រុករកកន្លែងងងឹត នៃបរិយាកាស (DAMPE) ដែលត្រូវបានហៅថា "វ៉ូកុង" ត្រូវបាន បង្ហោះឡើង កាលពី ព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគ្រាប់កាំជ្រួច March ២-D នៅមជ្ឈមណ្ឌល បង្ហោះផ្កាយរណប ជីឃ័ន ភាគពាយ័ព្យ របស់ចិន។  

ជាមួយគ្នានេះដែរ ផ្កាយរណបទំងន់ ១,៩ តោន និង ទំហំប៉ុនតុធ្វើការ នឹងឆ្ពោះទៅកាន់គោចរ របស់ព្រះអាទិត្យ ក្នុងរយៈកំពស់ ៥០០ គីឡូម៉ែត្រ ដើម្បីអង្កេតមើលទិសដៅងងឹត ដែលត្រូវ បាន គ្រប់ដណ្តប់ដោយផ្សែងអ័ព្ទ និង ធ្វើការសិក្សាបន្ថែមអំពីប្រព័ន្ធបរិយាកាសនៅក្នុងប្រទេស ដែលកំពុងមានបញ្ហាបំពុលខ្យល់។

គួរបញ្ជាក់ដែរថា ផ្កាយរណប វ៉ូគុង នឹងបញ្ចូនទិសដៅ ដែលត្រូវបានគ្រប់ដណ្តប់ ដោយផ្សែង ក្នុងរយៈពេល ២ឆ្នាំដំបូង ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្រ្តជាង ១០០ នាក់ ធ្វើការសិក្សាអំពី ទិន្និន័យទាំងនោះ។ មួយវិញទៀត ការ សិក្សាទាំងនោះ នឹងត្រូវបានគេរំពឹងទុកថានឹង ចេញផ្សាយនៅពាក់កណ្តាលឆ្នាំ ២០១៦ ឆាប់ៗខាងមុខនេះ៕

ចិនបង្ហោះ ផ្កាយរណបថ្មី ដើម្បីបំភ្លឺកន្លែង ងងឹតដោយផ្សែងអ័ព្ទ