ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះបើកជាផ្លូវ​

​រាជធានី​ភ្នំពេញ​៖​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់ (​ប៊ូល​) ជើងឯក​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០១៥ ដែលមាន​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ត្រូវបាន​បើក​ការប្រកួត​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជា​។ ពិធី​បើកសម្ពោធ​ព្រឹត្តិការណ៍​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​មិញ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ។​

​គួរ​បញ្ជាក់ថា មាន​ក្រុម​អត្ត​ពលិកម​ក​ពី​១០​ប្រទេស ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​តែមួយគត់ ក្នុងនោះ​មាន ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ តៃប៉ិ ឥណ្ឌូណេស៊ី សិង្ហ​បុរី ជប៉ុន ឥណ្ឌា ឡាវ និង​វៀតណាម ដោយ​កម្ពុជា ក៏បាន​ត្រៀម​កីឡាករ​-​កីឡាការិនី​ចំនួន​២៤​រូប រួចមកហើយ​ទៅលើ​ប្រភេទ​វិញ្ញាសា​យុវជន វាយ​ទោល​បុរស​-​នារី និង​វាយ​ជា​ក្រុម​បុរស​-​នារី ៕

ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះបើកជាផ្លូវ​
ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​អាស៊ី​លើក​ទី​១៩ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះបើកជាផ្លូវ​