ចំណាយពេល ៤ ខែ ជិះ​កង់​ឆ្លងកាត់ ៨ ប្រទេស​ទៅ​ជួប​សំណព្វចិត្ត​ ​

​រឿងរ៉ាវ​ស្នេហា​របស់​បុរស​ឥណ្ឌា​ម្នាក់នេះ​បាន​ក្លាយជា​ប្រធានបទ​មួយ​ចែកចាយ​ពាសពេញ​បណ្តាញ អ៊ី​ន​ធឺរ​ណេ​ត។​ លោក Pradyumna Kumar ជាជាង​គំនូរ​ម្នាក់​ដ៏​មាន​ទេពកោសល្យ តែ​លោក​មិន​ត្រូវបាន​នរណាម្នាក់​ចាប់អារម្មណ៍​ឡើយដោយសារតែ​លោក​មកពី​គ្រួសារ​ក្រីក្រ​រហូតដល់​ឆ្នាំ ១៩៧១ ទើប​លោក​ត្រូវបាន គេ​ស្គាល់​ដោយ​ស្នាដៃ​គំនូរ​លោក។

ចំណាយពេល ៤ ខែ ជិះ​កង់​ឆ្លងកាត់ ៨ ប្រទេស​ទៅ​ជួប​សំណព្វចិត្ត​ ​

នាង Charlotte ដែល​មកពី Sweden បាន​កោតសរសើរ​ពី​ស្នាដៃ​លោក​យ៉ាងខ្លាំង រហូត​ចង់​ឲ្យ​លោក​ធ្វើ​គំនូរ​រូបនាង​ទៀត។ នាង​ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា ដើម្បី​ជួប​លោក ហើយ​ក្នុងអំឡុងពេល​នោះដែរ ពួកគេ​ទាំងពីរ​ក៏​លង់​ស្រឡាញ់គ្នា។ ក្រោយមក អ្នក​ទាំងពីរ​ក៏ រៀបការ​ជាមួយគ្នា​យ៉ាង​សប្បាយរីករាយ តែ​យ៉ាងណាក្តី នាង Charlotte ក៏ត្រូវ​ត្រឡប់​ទៅ​ទឹកដី​កំណើត​នាង​វិញ​ដែរ ហើយ​នាង​ក៏​បបួល​លោក Pradumnya ទៅជា​មួយ​ដែរ តែ​លោក​ចចេស​ចង់​បញ្ចប់​ការសិក្សា របស់លោក​ជាមុនសិន ដោយ​លោក​សន្យា​នឹង​នាង​ថា​នឹង​ទៅតាម​ក្រោយ។

ចំណាយពេល ៤ ខែ ជិះ​កង់​ឆ្លងកាត់ ៨ ប្រទេស​ទៅ​ជួប​សំណព្វចិត្ត​ ​

ពេល​នាង​ទៅដល់ Sweden វិញ នាង​ក៏បាន​ផ្ញើ​សំបុត្រ​យន្តហោះ​ឲ្យ​ស្វាមី​នាង​ដែរ តែ​លោក​ពុំបាន​ទទួល ហើយ​ដោយសារតែ​នឹក​ប្រពន្ធ​ពេក លោក​ក៏​សម្រេចចិត្ត​ធ្វើដំណើរ​ឆ្លងកាត់ ៨ ប្រទេស​ដោយ​កង់​របស់​លោក។ លោក​ចំណាយពេល​អស់ ៤ ខែ​ជាង​ដោយ​គ្មាន​អាហារ និង ទឹក​តាម​ខ្លួន តែ​ចុងក្រោយ​លោក​ក៏​អាចជួយ​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់លោក​បាន។​

ចំណាយពេល ៤ ខែ ជិះ​កង់​ឆ្លងកាត់ ៨ ប្រទេស​ទៅ​ជួប​សំណព្វចិត្ត​ ​

លោក Pradumnya សព្វថ្ងៃ​ជាជាង​គំនូរ​ម្នាក់​ដែលមាន​ឈ្មោះ​ល្បីល្បាញ​គួរសម ហើយ​លោក​កំពុង តែ​រស់នៅ​ជាមួយ​ប្រពន្ធ និង កូន ២ នាក់​នៅ​ប្រទេស Sweden ៕
​ថា​វរិ​ទ្ធ​
ចំណាយពេល ៤ ខែ ជិះ​កង់​ឆ្លងកាត់ ៨ ប្រទេស​ទៅ​ជួប​សំណព្វចិត្ត​ ​