​បារាំង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​លើកដំបូង​កម្ទេច​ក្រុម​ISIS

​ប៉ារីស​៖​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បាន​ថ្លែងថា យោធា​របស់ខ្លួន​បាន​ផ្តើម​ប្រើប្រាស់​គ្រាប់​មី​ស៊ី​ល ចម្ងាយ​ឆ្ងាយ​ជា​លើកដំបូង​ក្នុង​ប្រយុទ្ធប្រឆាំង​ពួក​ឧទ្ទាម ISIS នៅ​ភាគ​ខាងលិច​ក្នុងប្រទេស​អ៊ីរ៉ាក់​។ នេះ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន ចិន​ស៊ិន​ហួ​។​

​រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា យន្តហោះ​ចម្បាំង​របស់​ប្រទេស បារាំង​សម្រាប់​ទម្លាក់​គ្រាប់បែក និង​បាញ់​គ្រាប់​មី​ស៊ី​ល​ចំនួន ១០​គ្រឿង​ដែលមាន​មូលដ្ឋាន​នៅ​សហភាព​អារ៉ាប់​រួម និង​ហ្ស៊​កដា​នី បានចេញ​ប្រតិបត្តិការ​វាយប្រហារ​កា​ល​ពីថ្ងៃ​អង្គារ​កន្លងទៅនេះ​។ ប្រភព​ដដែល​បាន​បន្ថែមថា ការវាយប្រហារ​តាម​ដែនអាកាស​នេះ​មាន​គោលដៅ​វាយប្រហារ​នៅ​ទីបញ្ជាការ និង​ទីតាំង​ហ្វឹកហាត់​របស់​ពួក​ឧទ្ទាម ដែល​ស្ថិតនៅក្នុង​តំបន់ Al Qaim ភាគ​ខាងលិច​ប្រទេស អ៊ីរ៉ាក់​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​ទៅ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ រដ្ឋាភិបាល​បារាំង​ប្តេជ្ញា​ថា នឹង​បង្កើន​យុទ្ធនាការ​យោធា​ដើម្បី​បង្ក្រាប​បណ្តាញ​ភេរ​វករ​៕

​បារាំង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​លើកដំបូង​កម្ទេច​ក្រុម​ISIS