អតិថិជន WING និង Cellcard មានភាពងាយ ទិញសំបុត្រកុន តាម Online

ភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ រោងភាពយន្ត Major Cineplex by Cellcard ដែលមានទីតាំង ក្នុងផ្សារទំនើប AEON Mall ជាន់ទី២ បានសហការ ជាមួយធានាគារ ឯកទេស WING និង ក្រុមហ៊ុន ទូរស័ព្ទចល័ត Cellcard  រៀបចំកម្មវិធី សម្ពោធជា ផ្លូវការនៃ សេវាកម្មទិញ សំបុត្រកុនតាម Online។

លោក Raingsey chhan ប្រធានផ្នែកទីផ្សារ Major Cineplex បានឲ្យដឹងថា” អតិថិជនទាំងអស់ អាចទិញសំបុត្រកុន តាមគេហទំព័រ www.majorcineplex.com.kh និង Mobile Application (Android & APP Store : Major KH) របស់រោងភាពយន្ត Major Cineplex by Cellcard រួចធ្វើការទូទាត់ ប្រាក់ជាមួយកាត WING ឫ Cellcard Rewards។

លោកបានបន្តថា សេវាកម្មថ្មីនេះ គឺផ្ដល់ភាពងាយស្រួល សំរាប់អតិថិជន ដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការមក ទិញដោយផ្ទាល់ នៅរោងភាពយន្តទាន់ពេលវេលា។ ដោយគ្រាន់ តែចូលទៅកាន់ គេហទំព័រ ឫ Mobile Application រួចធ្វើការបញ្ជា ទិញតាមការណែនាំងាយៗ។ ទន្ទឹមនិងនេះផងដែរ អតិថិជន ដែលទិញសំបុត្រកុនមួយសន្លឹក តាមរយះOnline ចាប់ពី ថ្ងៃទី១៧ ដល់ ១៩ ខែធ្នូ ឆ្នាំ២០១៥ និង ទទួលបានភេសជ្ជៈ Fanta មួយកំប៉ុងភ្លាមៗ។

នាយកអាជីវកម្ម WING លោក Chhun vattanak phakdey បានមានប្រសាសន៍ថា ចាប់ពីពេលនេះ ទៅអតិថិជនWING និង Cellcard ទាំងអស់របស់រោងភាពយន្ត Major Cineplex by Cellcard  នឹងមានភាពងាយស្រួល ក្នុងការទិញសំបុត្រកុន ដោយគ្រាន់តែមានកាត WING និង Cellcard Rewards ជាមួយនឹង ទឹកប្រាក់គ្របគ្រាន់ នៅក្នុងកាតរបស់ លោកអ្នក សម្រាប់ការទូទាត់តាមប្រព័ន្ធ Internetជាមួយសេវាថ្មីមួយនេះ។

លោកបានបញ្ជាក់ថា យើងមានភ្នាក់ងារ ជាង ៣៥០០ កន្លែងនៅទូទំាងប្រទេស ក្នុងប្រទេសកម្ពុជា បើយើងមិនមានគណនី WING ទេ យើងអាចទៅបើកនៅភ្នាក់ងារមួយណាក៏បាន ដើម្បីមានភាពងាយស្រួលក្នុងការទិញសំបុត្រកុន៕

អតិថិជន WING និង Cellcard មានភាពងាយ ទិញសំបុត្រកុន តាម Online

អតិថិជន WING និង Cellcard មានភាពងាយ ទិញសំបុត្រកុន តាម Online