ជិះម៉ូតូយកទារិកា អាយុ៣ខែ ទៅបោះចោលត្រូវ រថយន្តបុករបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ទំនងជាកម្មពារទាន់ហន់ ធ្វើឲ្យបុរសពីរនាក់ រងរបួសធ្ងន់ ដោយសាររយន្តកុងតឺន័របុក ខណៈបុរស ពីរនាក់ បានជិះម៉ូតូមួយគ្រឿង យកសពទារិកាទើប តែអាយុ៣ខែ ទៅបោះចោល បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាង ខ្លាំង កាលពីម៉ោងប្រហែល ៨និង៣០នាទីយប់ថ្ងៃទី ១៦ ធ្នូ ២០១៥ នៅតាមបណ្តោយផ្លូវអូរដឹម កប់ស្រូវក្នុងភូមិ ជម្ពូវ័ន សង្កាត់ចោមចៅ  ខណ្ឌពោធិសែនជ័យ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះទេ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាសវីវ៉ូពណ៍ខ្មៅ ពាក់ស្លាកលេខ កំពត1G-0130 ចំណែករថយន្តបង្ក ប្រភេទ កុងតឺន័រម៉ាក ហ៊ីយាន់ដាយក្បាលពណ៍ទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ3B-4156 អ្នកបើកបរមិនត្រូវបានគេស្គាល់ ឈ្មោះនោះទេ ។

ប្រភពបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាម បណ្តោយផ្លូវ អូរដឹម ស្រូវ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន តុងតឺន័របើកចេញ ពីផ្លូវលំបានជ្រុលមកបុក បណ្តាលឲ្យបុរសទាំងពីរ ដួលបោកទៅ និងថ្នល់រងរបួសធ្ងន់ សន្លប់ឈឹង ប៉ុន្តែនៅក្បែខ្លួន ជនរងគ្រោះទាំង គេឃើញមានសពទារិការអាយុប្រហែលបីខែ រុំក្រណាត់សច្រកថង់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលបានឈរមើលហេតុការនោះ ដោយលើកឡើងថាទំនងជាកូនគ្មានខណ្ឌស្លាគេពន្លូត ដោយខ្លួនឯងរួចយកទៅបោះចោលហើយមើលទៅ។

ក្រោយពេលកើតហេតុនគរបាល បានចុះទៅដល់កននលែងកើតហេតុ ជួយអន្តរាគមនិងហៅ រថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅព្យាបាល ចំណែកវត្ថុតាងត្រូវ ប្រគល់ទៅឲ្យនគរបាល ចរាចរជើងគោករាជធានីភ្នំពេញ ដើម្បី យកទៅរក្សាទុក ចាត់ការទៅតាមផ្លូវច្បាប់៕