ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ


ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើស​រើស​​ជើង​ឯក​ទ្វីប​​អាស៊ី​លើក​ទី១៩ បាន​បើក​ការ​ប្រកួត​ជា​ផ្លូវការ​ព្រឹក​មិញ​នេះ ដោយ​មាន​ប្រទេស​ចំនួន១២ និង​ប្រតិភូ​សរុប ១៩០​នាក់​ចូល​រួម ក្រោម​អធិបតីភាព​ឯកឧត្ដម បណ្ឌិត សភាចារ្យ សុខ អាន និង​លោក Eddie LIM ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អាស៊ី។

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើង​ឯក​អាស៊ី​លើក​ទី១៩ ឆ្នាំ​២០១៥ នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី១៩ ខែ​ធ្នូ។ ប្រទេស​ដែល​ចូល​រួម​ទាំង១២ មាន ជប៉ុន(ប្រតិភូ ១៨​នាក់) ចិន​តៃវ៉ាន់(ប្រតិភូ ២០​នាក់) សិង្ហបុរី(ប្រតិភូ ១៤នាក់) វៀតណាម(ប្រតិភូ ១៥​នាក់) ថៃ(ប្រតិភូ ២៣​នាក់) ប្រ៊ុយណេ(ប្រតិភូ ១៥​នាក់) ឥណ្ឌូណេស៊ី(ប្រតិភូ ១៣​នាក់) ឡាវ(ប្រតិភូ ១៤​នាក់) ម៉ាឡេស៊ី(ប្រតិភូ ១៥​នាក់) ឥណ្ឌា(ប្រតិភូ ៩នាក់) ម៉ុងហ្គោលី(ប្រតិភូ ០៤​នាក់) និង​ម្ចាស់​ផ្ទះ​កម្ពុជ(ប្រតិភូ ០៤​នាក់)។

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ចំពោះ​ការ​ប្រកួត​ចែក​ចេញ​ជា ៦​វិញ្ញាសា ដែល​ក្នុង​នោះ​មាន៖

 

[email protected]ុ (Shooting) មាន ០៣​វិញ្ញាសា៖ ​

 

វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​បុរស
វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​នារី
និង​វិញ្ញាសា​វាយ​យក​ពិន្ទុ​ផ្នែក​យុវជន

 

@វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់ (Triples) មាន ០៣​វិញ្ញាសា៖

 

វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់​ផ្នែក​បុរស
វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់​ផ្នែក​នារី
វិញ្ញាសា ៣​នាក់​ទល់ ៣​នាក់​ផ្នែក​យុវជន

 

ម៉ោង ១០​ព្រឹក​នេះ កម្ពុជា​កំពុង​ប្រកួត​ព្រម​គ្នា​គ្រប់​​វិញ្ញាសា ដែល​ក្នុង​នោះ​មាន វិញ្ញាសា​បុរស​៣​នាក់​ទល់ ៣​នាក់ កម្ពុជា​ក្រុម១ ប៉ះ​វៀតណាម និង​កម្ពុជា​ក្រុម២ ប៉ះ​ឥណ្ឌា។ វិញ្ញាសា​នារី​៣​នាក់​ទល់ ៣នាក់ កម្ពុជា​ក្រុម១ ប៉ះ​សិង្ហបុរី និង​កម្ពុជា​ក្រុម២ ប៉ះ​វៀតណាម។ វិញ្ញាសា​យុវជន ៣​នាក់​ទល់ ៣​នាក់ កម្ពុជា​ក្រុម​១ ប៉ះ​វៀតណាម និងកម្ពុជា​ក្រុម២ ប៉ះ​ចិន​តៃវ៉ាន់​។

 

នេះ​គឺ​ជា​លើក​ទី​២ ហើយ​ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​មាន​កិត្តិយស​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ី។ កម្ពុជា​ធ្លាប់​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ព្រឹត្តិការណ៍​នេះ​ក្នុង​ឆ្នាំ​២០០១ ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង ហើយ​កាល​ពី​ខែ​មេសា ដើម​ឆ្នាំ​២០១៥ នេះ​ក៏​ទទួល​​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ាន​ផង​ដែរ៕

 

លទ្ធផល​នៃ​ការ​ប្រកួត Sabay នឹង​ផ្សាយ​ជូន​បន្ត​បន្ទាប់។

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ​លោក Eddie LIM ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​អាស៊ី

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

ប៉េតង់​ជើង​ឯក​អាស៊ី​បើក​ការ​ប្រកួត​នៅ​កម្ពុជា​ព្រឹក​នេះ

 

អត្ថបទ៖ គង់ វិសាល