អតីត​គ្រូ AC Milan ថា Real ធ្លាក់​ចុះ​ដោយសារ​កីឡាករ​មិន​សូវ​លេង​ជាក្រុម


អតីត​គ្រូ AC Milan ថា Real ធ្លាក់​ចុះ​ដោយសារ​កីឡាករ​មិន​សូវ​លេង​ជាក្រុម

លោក Arrigo Sacchi អតីត​គ្រូ​បង្វឹក​ក្លិប AC Milan បាន​និយាយ​ថាកីឡាករ Real Madrid ភាគ​ច្រើន​ចូលចិត្ត​ប្រើ​ជំនាញ​ផ្ទាល់​ខ្លួន (Individual skill) ក្នុង​ការ​លេង​បាល់​ជា​ជាង​ការ​សហការ​គ្នា​ជា​ក្រុម (Teamwork)។

 

អតីត​គ្រូ AC Milan ថា Real ធ្លាក់​ចុះ​ដោយសារ​កីឡាករ​មិន​សូវ​លេង​ជាក្រុម

 

ការ​និយាយ​បែប​នេះ​របស់​គ្រូ​បង្វឹក​ចូលនិវត្តន៍​ខាង​លើ​ បន្ទាប់​ពី Real ហាក់​ធ្លាក់​ចុះ​ទម្រង់​លេង​នៅ La Liga ដោយ​ស្ថិត​នៅ​ក្រោម​ក្រុម​កំពូល​តារាង ចំនួន​៥ពិន្ទុ និង​ខ្ទាត​ចេញ​ពី​កម្មវិធី Copa del Rey ជា​មូលហេតុធ្វើ​ឲ្យ​តំណែង​របស់​លោក Rafael Benitez កើន​កម្ដៅ​យ៉ាង​ខ្លាំង។

 

ទាក់ទង​នឹង​បញ្ហា​ខាងលើ​លោក Sacchi បាន​បកស្រាយ​ថា៖ “ក្រុម Real Madrid ទាំង​មូល​ពោរពេញដោយកីឡាករដែល​សំបូរ​បច្ចេកទេសផ្ទាល់ខ្លួន តែ​មិន​សូវ​មាន​ការ​សហការ ហើយ​លោក Benitez ព្យាយាម​កែប្រែការ​លេង​របស់​ពួកគេ ដោយ​មិន​បែងចែក​តួនាទី​លេង​ឲ្យ​ច្បាស់លាស់។ កីឡាករ​ទាំងអស់​ពិតជាឆ្នើម​ៗ និងកំពូល​នៅ​ក្នុង​លោក តែ​វា​គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ Real Madrid បាត់​ស្មារតី​លេង​ជា​ក្រុម”។

 

ទោះ​ជា​យ៉ាងណា​ក៏ដោយ លោក Benitez ​បាន​ដឹកនាំ Real Madrid ឆ្លង​ទៅ​វគ្គ១៦ក្រុម​ចុង​ក្រោយ Champions League ដោយ​ជោគជ័យ ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ Roma។ ប្រភព​មួយ​ចំនួន អះអាង​ថា បើ​សិន​ជា​មាន​ការ​បណ្ដេញ​ចេញ​អតីត​អ្នក​ចាត់ការ​ទូទៅ Liverpool មែន​នោះ ក្លិប​អាច​នឹង​ឲ្យ​ Zinedine Zidane មក​ជំនួស៕

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ goal