Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ Impact Hub Phnom Penh ជា​សហគមន៍ផ្ដល់​ចំណេះ​​ដឹង​មួយ​ ទាក់ទង​​ការងារ សហគ្រិន ជំនួញអាជីវក ដែល​មាន​អ្នកចូលរួម​​ជាជន​ជាតិ​ខ្មែរ​ និង​បរទេស​ជាច្រើន​នាក់។

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស កញ្ញា Melanie MOSSARD

 

បុគ្គលិក​ផ្នែក​ទំនាក់ទំនង កញ្ញា Melanie MOSSARD បាន​ប្រាប់​ថា Impact Hub ជា​សហគមន៍​​​ផ្ដល់​កន្លែង​ធ្វើការរួមគ្នា និង​មាន​បើក​​កម្មវិធី​សិក្ខាសាលា និង​ព្រឹត្តិការណ៍ផ្សេងៗ ក្នុង​គោល​បំណង​គាំទ្រ​ដល់​ ការងារ​របស់​អ្នកចូលរួម ផ្ដល់​ឱកាស​សហការ និង​រៀន​ពីរ​អ្នកដទៃ បូក​រួម​ការ​បង្កើត​​បណ្ដាញ (Networking) និង​មាន​​កម្មវិធី​​ប្លែកៗ​​ជាច្រើន​​ទៀត ដើម្បី​កម្សាន្ត​អារម្មណ៍​ផង​ដែរ។ បន្ថែម​លើ​នេះ Impact Hub មាន​អ្នកណែនាំ (Mentor) សម្រាប់​ពិភាក្សា​កិច្ចការ​ជំនួញ ប្រធាន​បទ​ក្ដៅ និង​ការ​ផ្ដល់​ដំបូន្មាន​ជាដើម។

 

លោក ស៊ុន តេកលី បុគ្គលិក​ក្រុមហ៊ុន​​​លក់​សំបុត្រ​អនឡាញ (រថយន្ត នាវា យន្តហោះ) បាន​និយាយ​ថា លោក​ចូល​ជា​សមាជិក​នៃ​សហគមន៍​មួយ​នេះ ៥ ខែ​ហើយ ព្រោះ​ចង់​ជួប​នឹង Mentor ចង់​រៀន​ពី​ជំនួញ​សង្គម។ លោក​ថា ៖ «​ខ្ញុំ​ទទួល​បាន​​ប្រយោជន៍​ និង​ស្គាល់​បណ្ដាញ​ច្រើន ​ទាំង​ខ្មែរ​និង​បរទេស”។

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស លោក ណេរ៉ុន បញ្ញវឌ្ឍន៍

 

ជា​ភ្ញៀវ​កិត្តិយស លោក ណេរ៉ុន បញ្ញវឌ្ឍន៍ ស្ថាបនិក​ក្រុមហ៊ុន​​ផ្ដល់​សេវា​កម្ចាត់​សត្វ​ចង្រៃ​មួយ​ក្នុង​​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay ថា ៖ «កន្លែង​នេះ បើ​សម្រាប់​អ្នកធ្វើ​ការ​​ជាមួយ​អ៊ីនធឺណិត ដែល​មិន​ចាំ​បាច់​ត្រូវ​ការ​អ្វី​ច្រើ​គឺ​​ល្អ ខុស​ពី​កន្លែង​កាហ្វេ អស់​លុយ​ដូច​គ្នា តែ​កន្លែង​នេះ យើង​អាច​ស្គាល់​បណ្ដាញ​ច្រើន រៀន​​និង​ចែក​រំលែក​ចំណេះដឹង​ការងារ ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ មាន​ខ្មែរ​បរទេស និង​និស្សិត ជាពិសេស​អ្នក​មាន​តំណែង​ធំៗ​នៅ​​ក្រុមហ៊ុន​ធំៗ។ យើង​មាន​ឱកាសជជែក​លេង​​ពួកគាត់»។

 

កាល​ពី​ល្ងាច​ម្សិលមិញនេះ សហគមន៍ Impact Hub បានបើក​កម្មវិធី​អបអរ​ការប្ដូរ​ទីតាំង​ថ្មី​ ដែល​មាន​អាសយដ្ឋាន ​នៅ​​ផ្ទះ​លេខ ១៧ ផ្លូវ ៣០៦ បឹងកេងកង ១ រាជធានី​ភ្នំពេញ។ ដើម្បី​ទទួល​​បាន​ចំណេះដឹង​ថ្មីៗ​ល្អ​ទាក់ទងនឹង​សហគ្រិន ឬការងារ​ផ្សេងៗ​នោះ សូម​ទាក់ទង​លេខទូរសព្ទ ០១៧ ៥២ ៣៩ ៤៩៕

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

Impact Hub ផ្ដល់​ចំណេះដឹងអាជីវកម្មសម្រាប់ ខ្មែរ​ និង ​បរទេស

 

 

អត្ថបទ៖ ដៃគូសហការ