ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

មនុស្ស​​ជា​ច្រើន​​ហួស​ចិត្ត ពេល​បាន​ឃើញ​​កញ្ញា​ស្រស់​ស្អាត​ពីរ​នាក់ ដែល​ជា​ជន​ជាតិ​ផ្សេង​​គ្នា​សោះ ប៉ុន្តែ​បែរ​ជា​មាន​មុខ​មាត់​ស្រដៀង​គ្នា​ដូច​បង​ប្អូន​ភ្លោះ សូម្បី​តែ​គ្រួសារ​​កញ្ញា​ទាំង​ពីរ​ ក៏​​ថា​អាច​ច្រឡំ​គ្នា​ដែរ។

 

ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ
 

 
កញ្ញា​ជន​ជាតិ​អៀរឡង់ Shannon Lonergan វ័យ​២១​ឆ្នាំ មក​ពី​តំបន់​ County Kerry ប្រទេស​អៀរឡង់ មាន​ការ​ភ្ញាក់​ផ្អើល​​ខ្លាំង​ពេល​នាង​បាន​ឃើញ​រូប​មនុស្ស​ម្នាក់​ទៀត​ដែល​មាន​មុខ​​មាត់​ស្រដៀង​នាង​មែន​ទែន គឺ Sara Nordstrom ជា​ជន​ជាតិ​ស៊ុយអែត អាយុ​ ១៧​ឆ្នាំ មក​ពី​ប្រទេស​ស៊ុយអែត។

 
Shannon បាន​ឃើញ​​រូប​ Sara នៅ​លើ​វិបសាយ​​សង្គម​មួយ​ឈ្មោះ​ថា Twin Strangers ។ ក្រោយ​​​ពេល​ឃើញ​រូប​​ អ្នក​មាន​មុខ​មាត់​ស្រដៀង​នឹង​ខ្លួន​បែប​នេះ ហើយ​ Sara ក៏​បាន​ឃើញ​រូប​​របស់ Shannon វិញ​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​​បាន​ចុះ​​ឈ្មោះ​ជា​​សមាជិក​វិបសាយ​ដូច​​គ្នា ដូច​នេះ​ពួក​គេ​ក៏​បាន​ទាក់​ទង​​ក្នុង​បំណង​ដើម្បី​បាន​ជួប​ផ្ទាល់។
 

ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ
 
 

ថ្មី​ៗ​នេះ​ Shannon និង Sara ក៏​បាន​ជួប​គ្នា​ដូច​បំណង​របស់​ពួក​គេ ដោយ​ Sara បាន​​ធ្វើ​ដំណើរ​ពី​​ទី​ក្រុង Örebro ប្រទេស​ស៊ុយអែត​ ដើម្បី​មក​ជួប​ Shannon នៅ​ឯ​ក្រុង Dublin ប្រទេស​អៀរឡង់។ អ្វី​​​ដែល​ពិសេស​នោះ គឺ​​​អារម្មណ៍​​រំភើប​ខ្លាំង​បំផុត​របស់​ពួក​​គេ​នៅ​ពេល​បាន​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក។
 

Shannon បាន​និយាយ​ថា៖ “ពេល​ដែល​ខ្ញុំ​បើក​ទ្វារ​ជួប​ Sara បេះ​ដូង​ខ្ញុំ​ស្ទើរ​តែ​លោត​ចេញ​មក​ក្រៅ​ទៅ​ហើយ។ ពួក​យើង​ទាំង​ពីរ​មាន​ទម្រង់​មុខ​មាត់​ស្រដៀង​គ្នា​មែន​ទែន គួរ​ឲ្យ​ចម្លែក​មែន”។
 

ទន្ទឹម​​នឹង​ការ​ជួប​គ្នា អ្នក​ទាំង​ពីរ​ក៏​និយាយ​រៀប​រាប់​ប្រាប់​គ្នា អំពី​​រឿង​រ៉ាវ​របស់​ខ្លួន ចំណង់​ចំណូល​ចិត្ត និង​នាំ​គ្នា​ទៅ​ដើរ​​ផ្សារ​ទិញ​ឥវ៉ាន់​សម្រាប់​បុណ្យ​​​គ្រីសម៉ាស​​​ក្នុង​ទី​ក្រុង​ Dublin ជា​មួយ​គ្នា​ផង​ដែរ៕
 

ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

 
ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

 
ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ

 
 

Shannan និង Sara ទៅដើរផ្សារ ស្ថិតក្នុងសំលៀកបំពាក់ដូចគ្នា
 
 

ម្នាក់អៀរឡង់ ម្នាក់​​ស៊ុយអែត ជួប​គ្នា មុខ​​ដូច​បង​​ប្អូន​ភ្លោះ
 

Sara (ឆ្វេង) និង Shannan រូបថតក្នុងវិបសាយ Twin Strangers
 
 

ចុចអាន៖ រូបភាព​ខុសគ្នា តែ​ចៃដន្យ​មើល​ទៅ​ស្រដៀង​គ្នា​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​