​នគរបាល​ស្រុក​អង្គស្នួល និង ស្រុក​កោះធំ ល្បាត​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់​

​កណ្តាល: នគរបាល​ស្រុក​អង្គស្នួល និង ស្រុក​កោះធំ បាន​ល្បាត​នៅក្នុង​មូលដ្ឋាន ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជា​ពល​ពលរដ្ឋ បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ក្នុងនោះ​៣​នាក់ បានគេច​ខ្លួន កន្លែង​ផ្សេងគ្នា ពីបទ​ចែកចាយ និង​រក្សាទុក​នូវ​សារ​ធាតុ​ញៀន ដោយ​ខុសច្បាប់​។​

​ករណី​ទី​១៖ កម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​បែក​ចាន សហការ​ជាមួយ​ជំនាញ បាន​ចុះ​ឃ្លាំមើល មុខសញ្ញា​ចែកចាយ និង​ទីតាំង​ប្រើប្រាស់​ថ្នាំញៀន បាន​ឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ ក្នុងចំណោម​៦​នាក់ កាលពី​វេលា​ម៉ោង​ប្រមាណ ១០​និង​២៥​នាទី​យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅផ្ទះ​ឈ្មោះ ខ្លឹង សារី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ​៤​នាក់ ដែល​ឃាត់ខ្លួន ១.​ឈ្មោះ គង់ សុ​ផានិត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ​។ ២.​ឈ្មោះ កើត សំ​អៀង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល (​ប្រើប្រាស់​)​។ ៣.​ឈ្មោះ គង់ ធា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ប្រើប្រាស់​) ។ ៤.​ឈ្មោះ ជឹម សីហៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល (​ប្រើប្រាស់​) ។ ចំណែក​បក្ខពួក​២​នាក់ ដែល​គេចខ្លួន​មាន ១.​ឈ្មោះ ចាន់ សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត (​ចែកចាយ​)​។ ២.​ឈ្មោះ ឌុន ភេទ​ប្រុស នៅ​ភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ប្រើប្រាស់​) ។ ចំពោះមុខ​សញ្ញា​៤​នាក់​ដែល​ចាប់ខ្លួនបាន​នោះ បាន​ត្រូវ បញ្ជូន​មកកាន់ អធិការដ្ឋាន​នគរបាល ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ តាម​នីតិវីធី​ច្បាប់​៕V

​ចំពោះ​ករណី​ទ​២៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ២១​បេ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្នុងចំណោម​៣​នាក់​ពីបទ​រក្សាទុក​នូវ​សារ​ធាតុ​ញៀន​ខុសច្បាប់ ។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល ។​

​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​៣​នាក់ ដែល​ឃាត់ខ្លួន​បាន​នោះ​មាន​១-​ឈ្មោះ ប៉ម ផ្ល​យ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។​២-​ឈ្មោះ​សេត ប្រេះ​ស្រី ភេទ​ប្រុស អាយុ​២០ ឆ្នាំ ខ្មែរឥស្លាម ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ  ។​និង​ម្នាក់​ដែល​គេចខ្លួន​ឈ្មោះ ខ្នា ភេទ ប្រុស អាយុ ២៦ ឆ្នាំ  ទីលំនៅ​ភូមិ ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។​

​ក្នុងនោះ​វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​Ice)២​កញ្ចប់ តូច -​ទូរ​សព្ទ័​ដៃ ១​គ្រឿង ម៉ាក​ណូគា -​កាំបិទ​ចុង​ស្រួច​១​ដើម -​កាបូប​ដាក់​លុយ​១- ដែកកេះ​១ និង កញ្ចប់​បារី​ហ្វី​ន​១ ។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្នុងចំណោម​៣​នាក់​ខាងលើ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ត្រ​តាម​បណ្ដោយ​
​ផ្លូវជាតិ​លេខ ២១​បេ មកដល់​ចំណុច​រោង​លក់​នំ​បញ្ចុក ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​បាន​ជួប​និង​មុខសញ្ញា​លក់ និង​ចែកចាយ​គ្រឿងញៀន​
៣ នាក់ អង្គុយ​ក្នុង​រោង​លក់​នំ​បញ្ចុក បាន​ចុះ​ត្រួតពិនិត្យ​និង ឆែកឆេរ រកឃើញ​ថ្នាំញៀន​២ កញ្ចប់​តូច ដែល​បាន​លាក់ទុក​នៅក្នុង​កាបូប​លុយ របស់​ឈ្មោះ​ប៉ម ផ្ល​យ ខណៈ​ពេលនោះ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បាន​២ នាក់ គឺ​ឈ្មោះ ប៉ម ផ្ល​យ និង ឈ្មោះ សេត ប្រេះ​ស្រី ចំណែក​ឈ្មោះ ខ្នា​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ខាងលើ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ អធិការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាត់ការ​បន្ត​តាម​នីតិវិធី​៕​V/S

​នគរបាល​ស្រុក​អង្គស្នួល និង ស្រុក​កោះធំ ល្បាត​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់​

​នគរបាល​ស្រុក​អង្គស្នួល និង ស្រុក​កោះធំ ល្បាត​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់​

​នគរបាល​ស្រុក​អង្គស្នួល និង ស្រុក​កោះធំ ល្បាត​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ក្នុងចំណោម​៩​នាក់​